ជនសង្ស័យប្រុសស្រី១៥នាក់ ធ្វើការឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន នៅសំណង់​មិន​រៀបរយ

0
5
Loading...

ភ្នំពេញៈ កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងភូមិ២ និង​ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ជនសង្ស័យប្រុសស្រី១៥នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន។

បើតាមសមត្ថកិច្ច​អះអាងថា ជា​សំណង់​មិន​រៀបរយ ជា​ជម្រក​របស់​ក្រុម​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។ ដែល​ចុះ​ធ្វើ​រដ្ឋបាល​នៅ​សំណង់​អនាធិបតេយ្យ​នោះ ឃាត់ខ្លួនទាំង១៥នាក់ ក្នុងនោះមាន​ស្រី៨នាក់​ផងដែរ គឺ​សង្ស័យ​ពួកគេ​ថា ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​បន្ត​នីតិវិធី​សាកសួរ។

ជាមួយគ្នានេះ សមត្ថកិច្ច​ក៏បាន​រុះរើ​ជម្រក​អនាធិបតេយ្យ ដែល​ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី និង​តង់​ចំនួន៨ខ្នង បន្ទប់​ជួល៤បន្ទប់ ដែល​បន្ទប់នីមួយៗ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជា​ជម្រក​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន។ ប្រតិបត្តិការ​នេះ មាន៣គោលដៅ គោលដៅ​ទី១ត្រួតពិនិត្យបាន៥៤ខ្នង​ផ្ទះ, គោលដៅ២ត្រួតពិនិត្យបាន២៥ខ្នង​ផ្ទះ និង​គោលដៅ៣ត្រួតពិនិត្យបាន​ចំនួន១៥ខ្នង​ផ្ទះ​រហូតដល់​វេលា​ម៉ោង១៧:០០នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​បញ្ចប់ ៕

 

បញ្ចេញយោបល់
Loading...