បែបនេះរស់មិនបានយូទេ! ចាប់​បាន ខ្ទឹម​ស​នាំ​ចូល​ពី​ចិន ​មាន​ជាតិ​គីមី ​២០​តោន ​ដុត​ចោល​ព្រឹក​នេះ

0
19
Loading...

ខ្ទឹម​ស ​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ​ប្រមាណ​២០​តោន ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី បណ្ដាល​ឱ្យ​ខូច​សុខភាព​ប្រជា​ពលរដ្ឋ​ដែល​ទិញ​យក​ទៅ​បរិភោគ។

អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ការ​ឃាត់​បាន ​ខ្ទឹម​ស​ខូច​គុណភាព​ទាំង​អស់​នេះ ​ហើយ​បាន​ដុត​បំផ្លាញ​ចោល​កាល​ពី​ព្រឹកមិញ​នេះ​ផង​ដែរ។ ការ​ដុត​ចោល​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់​សំរាម​ខេត្ត​ព្រះសីហនុ ​ស្ថិត​ក្នុង​ភូមិ​អូរ​កំបុត។

ខ្ទឹម​ស​ដែល​ខូច​គុណភាព​នេះ ​អាច​បង្ក​ជា​ជំងឺ​ជា​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​យើង ​ដោយ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ​ក្អួត ​រាគ ញ័រ​ដៃ​ញ័រ​ជើង ប្រកាច់ ​និង​ពិបាក​ដក​ដង្ហើម​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត ​ប្រសិន​បើ​មាន​ករណី​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឱ្យ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង៕

បញ្ចេញយោបល់
Loading...