ស៊ែរអោយបងប្អូនដឹងផង! ស្ថានទូត​ខ្មែរ​នៅ​ថៃ ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​រឿង​ខ្យល់​ពុល​នៅ​បាងកក

0
8
Loading...

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ការ​និង​ទៅ​ដើរ​លេង​នៅ​ថៃ​ទាំង​អស់​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​មាន​ជាតិ​ពុល​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ទីក្រុង​បាងកក។

គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ដោយ​មាន​កម្ទេច​ធូលី​ជា​ច្រើន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា PM2.5 នៅ​តំបន់​ចំនួន ៤១​ជុំវិញ​ទីក្រុង។ ចំណែក​ឯ​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ដែរ​ថា PM2.5 គឺ​ជា​ភាគ​ល្អិត​នៃ​ធូលី​ដែល​មាន​ទំហំ​តូច​ជាង ២,៥​មីក្រូម៉ែត្រ ហើយ​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​បំផុត​ដោយ​សារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត។

ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​បាន​ជាស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ការ​និង​ទៅ​ដើរ​លេង​នៅ​ថៃ​ទាំង​អស់​ប្រុងប្រយ័ត្ន៕​

បញ្ចេញយោបល់
Loading...