លេច​មុខ​កីឡាករ​ខ្មែរ​ម្នាក់ ឡើង​វាយ​នៅ​សង្វៀន Glory រាត្រី​នេះ

0
2
Loading...

កីឡាករ​ខ្មែរ​​​អាមេរិក សំ សុវណ្ណកេសា នឹង​ត្រូវ​ឡើង​សង្វៀន Glory 63 ​នៅ​យប់​នេះ ដែល​រៀបចំ​នៅ​ទីក្រុង Houston ទឹក​ដី​សហរដ្ឋអាមេរិក។

សុវណ្ណកេសា ត្រូវ​វាយ​តំណាង​ឲ្យ​កម្ពុជានៅ​គូ​បឋប​ក្នុង​ប្រភេទ​គីឡូ ៦៥​គីឡូក្រាម ទល់​នឹង​កីឡាករ​អាមេរិក Kou Lee។ នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កីឡាករ​មាន​ឈាម​ជ័យ​ខ្មែរ​រស់​នៅ​រដ្ឋ California ឡើង​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​ប្រចាំ​ពិភពលោក Glory តែ​ការ​ប្រកួត​ទី​មួយ​របស់​ជួប​​បាន​ត្រឹម​បរាជ័យ​ប៉ុណ្ណោះ។សម្រាប់​ការ​ប្រកួត​គូ​បឋម​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ឆានែក Youtube របស់ GLORY Kickboxing។ ក្នុង​កម្មវិធី​នេះ​ដែរ​ក៏​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​រវាង​​ថៃ Petchpanomrung Kiatmookao ត្រូវ​ការពារ​ជើង​ឯក​របស់​ខ្លួន​ជាមួយ​កីឡាករ​អ៊ុយក្រែន​ Serhiy Adamchuk៕

 

បញ្ចេញយោបល់
Loading...