តោះមកដឹងជំងឺ​ ខេមរៈ ស្រីពៅ​ ឈឺ​៤​ឆ្នាំ​មក​ហើយ មុនពេល​លាចាកលោក

0
23
Loading...

តារា​ចម្រៀង ខេមរៈ ស្រី​ពៅ ​បាន​ទទួល​មរណភាព​ហើយ​ហើយ ​កាល​ពី​ម៉ោង​១​រសៀល​នេះ ​នៅ​ប្រទេស​ឥណ្ឌា ​ក្រោយ​ពី​កើត​ជំងឺ​៤​ឆ្នាំ​មក​ហើយ។លោក ​ខេមរៈ សិរីមន្ត ​បាន​បញ្ជាក់​ថា​ តាម​ការ​ពិត ​ខេមរៈ ស្រីពៅ ​មាន​ជំងឺ​សួត​ និង​ក្រលៀន​ធ្ងន់ធ្ងរ​ យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​ក្រុម​គ្រួសារ ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ​ពោល​ គឺ​ទើប​តែ​រយៈ​ពេល​២​ខែ​នេះ​ នាង​មាន​អាការៈ​ធ្ងន់ធ្ងរ ​ទើប​ក្រុម​គ្រួសារ​ សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ​ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ​។​ប្រភព​ដដែល​បន្ត​ទៀត​ថា​ នៅ​ពេល​នេះ​សព​របស់​តារា​ចម្រៀង ​ខេមរៈ ស្រីពៅ​ កំពុង​តែ​រៀប​ចំដឹក​មក​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​ប្រទេស​កំណើត​របស់​ខ្លួន ៕

បញ្ចេញយោបល់
Loading...