Man City ឡើង​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ក្រោយ​​ឈ្នះ Burton ១-០ យប់មិញ​

0
3
Loading...

ក្រុមបាល់ទាត់មេឃខៀវ Manchester City បានឡើងទៅឈរចាំមុននៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup ក្រោយទម្លាក់គូប្រជែង Burton Albion ក្នុងលទ្ធផល ១-០ នាយប់មិញនេះបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។តាមរយៈលទ្ធផលនេះ បានធ្វើឲ្យ Man City បានយកឈ្នះក្រុមមកពីលីគទី២ អង់គ្លេស Burton Albion ក្នុងលទ្ធផល ទាំងពីរជើង ១០-០ ខណៈជើងទី១ បានបំបាក់ ៩-0 នៅកីឡដ្ឋាន Etihad ដែលធ្វើឲ្យពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្រួល ដោយត្រូវរង់ចាំក្រុមឈ្នះរវាងតោខៀវ Chelsea និង Tottenham Hotspur ក្នុងជើងទី២ នៅកីឡដ្ឋាន Stamford Bridge រាត្រីថ្ងៃព្រហស្បតិ៍នេះ។១គ្រាប់ជ័យជម្នះរបស់ក្រុមជើងឯកអង់គ្លេស Man City កើតឡើងនៅនាទីទី២៦ ដោយកីឡាករខ្សែប្រយុទ្ធ Sergio Aguero ក្រោយពេលបញ្ជូនបាល់ពីមិត្តរួមក្រុម Riyad Mahrez បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី៕

បញ្ចេញយោបល់
Loading...