អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ! ហាមដាច់ ​មិន​ឱ្យ​សង់​​រោងបុណ្យ រោងការ នៅ​តាម​ចិញ្ចើមឬទ្រូង​ផ្លូវ​ទេ

0
5
Loading...

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឈប់​ឲ្យ​ធ្វើ​រោង​បុណ្យ/ការ/កម្មវិធី​ផ្សេងៗ នៅ​លើ​ចិញ្ចើម​ផ្លូវ និង/ឬ ​ទ្រូងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទៀត​ហើយ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៩​ត​ទៅ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ទុក​រយៈ​ពេល​សម្បទាន​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង/ឬ ​ទ្រូង​ផ្លូវ​ អាច​ធ្វើ​រោង​បុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ​បាន។ ក្នុង​នោះ ម្ចាស់​កម្មវិធី​ ​ត្រូវ​លើក​សំណើ​សុំ មក​អាជ្ញាធរ​មូលដ្ឋាន ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចសន្យា និង​គម្រោង​ប្លង់​ច្បាស់លាស់ ដើម្បី​ពិនិត្យ និង​សម្រេច​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការប្រើប្រាស់ និង​ភាព​ចាំបាច់ មិន​ឲ្យ​លើសពី​ ១/២ នៃ​ទ្រូង​ផ្លូវ និង​ត្រូវ​រៀបចំ​កម្លាំង​សម​ស្រប​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍។

បញ្ចេញយោបល់
Loading...