ប្រៀបធៀប!​ ប្រាក់ខែ IT នៅអាស៊ី និង ប្រាក់ខែ IT នៅអឺរ៉ុប ខុសគ្នាដូចម្ដេច?

0
18
Loading...

​ក្រុមហ៊ុន​ Software របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ​ Puppet បាន​​ធ្វើ​ការ​ស្ទង់មតិ​ជា​មួយ​ IT ជំនាញ​ចំនួន​ ៣ ពាន់​រូប​នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​រក​ឃើញ​ថា​ប្រាក់​ចំណូល​ IT នៅ​អាស៊ី នាំ​មុខ​ IT នៅ​អឺរ៉ុប​​ក្នុង​កាល​ពី​ឆ្នាំ ២០១៨។

អ្នក​កាន់​តំណែង​ធំៗ​ផ្នែក​ IT នៅ​អាស៊ី​អាច​រក​ចំណូល​បាន​ជា​មធ្យម​ ៧៥ ០០០ ទៅ ១០០ ០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​មុន ធៀប​នឹង​នៅ​អឺរ៉ុប​រក​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ជា​មធ្យម ៥០ ០០០ ទៅ ៧៥ ០០០ ដុល្លារ ។ ការ​ប្រែប្រួល​នេះ​ដោយ​សារ​តែ​មាន​ការ​​ដំឡើង​ចំណូល​​អ្នក IT នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​នៅ​ជប៉ុន​ ជា​ប្រទេស​​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​ ដែល​ចង់​​ឲ្យ​វិស័យ​ IT របស់​ខ្លួន​កាន់​តែ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ។កាល​ពី​ឆ្នាំ ២០១៧ ​លទ្ធផល​ពី​ការ​ស្ទង់មតិ​របស់​ Puppet បាន​បង្ហាញ​ថា​ ៥០% នៃ​អ្នក IT នៅ​អាស៊ី​​រក​ចំណូល​បាន​តិច​ជាង​ ២៥ ០០០ ដុល្លារ ខណៈ​នៅ​ឆ្នាំ ២០១៨ មាន​ប្រមាណ​ ២០% ប៉ុណ្ណោះ​ដែល​រក​ចំណូល​បាន​ខ្ទង់​ប៉ុណ្ណេះ។ ជាង​នេះ​ទៅ​ទៀត នៅ​ឆ្នាំ ២០១៧ មាន​ ១០% ប៉ុណ្ណោះ​ដែល​រក​ចំណូល​ ១០០ ០០០ ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ បាន​កើន​ដល់​ ៣០%។

ត្បិត​ថា​​ចំណូល​អ្នក​ IT នៅ​អាស៊ី​មាន​ការ​កើន​ឡើង ប៉ុន្តែ​អ្នក​ IT នៅ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​ចំណូល​នាំ​មុខ​គេ​ប្រចាំ​ឆ្នាំ ២០១៨ ដោយ​ជា​មធ្យម​រក​បាន​ ១០០ ០០០ ទៅ ១២៥ ០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ៕

បញ្ចេញយោបល់
Loading...