ទី​បំផុត Amazon ​បាន​ដក​បង្គន់ ​មាន​រូប​ប្រាសាទ​ខ្មែរ ​ចេញ​ពី​គេហរ​ទំព័រ​ខ្លួន​ហើយ

0
12
Loading...

គេហរ​ទំព័រ​ផ្សារ​អនឡាញ​លំដាប់​ពិភពលោក​ Amazon ​បាន​ដក​រូប​បង្គន់​ និង​កម្រាល​ ដែល​មាន​រូប​ប្រសាទ​បុរាណ​ខ្មែរ​នោះ​ ចេញ​ពី​គេហរទំព័រ​របស់​ខ្លួន​ហើយ​ ដោយ​ជំនួស​វិញ​នូវ​ផលិតផល​ផ្សេង ដែល​មិន​ពាក់ព័ន្ធ​នឹង​រូប​តំណាង​កម្ពុជា។

លោក​ ថៃ នរសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួងវ​ប្បធម៌​ និង​វិចិត្​រសិល្បៈ​បាន​បញ្ជាក់​ថា​គេហរ​ទំព័រ A​mazon​ បាន​ដក​ចេញ​នូវ​ផលិតផល​បង្គន់​ ដែល​មាន​រូប​ប្រាសាទ​ខ្មែរ​ទាំង​នោះ​ហើយ។​

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ នា​ថ្មី​ៗ​នេះ ​បាន​ថ្កោលទោស​ក្រុមហ៊ុន​ដែល​ផលិតផល​បង្គន់​ ដោយ​ប្រើប្រាស់​រូប​ប្រាសាទ​ខ្មែរ​ ដោយ​ចាត់​ទុកថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​តំណាង​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នេះ​ កម្ពុជា​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន ​Amazon​ ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លក់​ផលិតផល​ប្រភេទ​នេះ ​នៅ​លើ​គេហ​ទំព័រ​បស់​ខ្លួន​ផង​ដែរ៕

បញ្ចេញយោបល់
Loading...