ពិត​​មិន​គួរ​ឱ្យ​ជឿ​ ​យន្ត័​បារមី​ ពូកុយ ​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​គាត់​បាន ទោះ​ឡាន​បុក​ដើម​ឈើ​លាន់​ដូច​រន្ទៈ

0
6
Loading...

​ពិត​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ​យន្ត័បារមី​ ពូ​កុយ​ អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​គាត់​បាន​ ដោយ​មិនមាន​របួស​ធ្ងន់​ធ្ងរ ​នោះ​ទេ។

សូម្បី​តែ​ដៃ​អាវ ​ក៏​មិនមាន​រហែក​ ឬ​របួស​ឡើយ ​និង​បាន​ធ្វើ​ឲ្យ​ពេទ្យ ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង!​ តែ​ចំពោះ ​នាយ​ក្រិន​អាច​និង​ធ្ងន់ធ្ងរ​ ជាង​ពូ​កុយ ​ដោយ​ក្បាល​បោក​និង​តាប​ឡូឡាន​ សន្លប់​ស្ដូកស្ដឹង។

រថយន្ត ឡង់​គ្រីស៊រ ​សេរី​ថ្មី​ទំនើប​របស់​ពូ​កុយ បាន​បើក​ល្បឿន​លឿន​ ពេល​យប់​ដោយ​ប្រញាប់​មក​ភ្នំពេញ​វិញ​បន្ទាប់​ពី ​ការ​សំដែង​នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ​ចប់ ​ហើយ​ជា​អកុសល​ កង់​រថយន្ត​នោះ​បាន​បែក​កង់​មុខ ​ក្នុង​ល្បឿនលឿន​ រេ​ទៅ​បុក​ដើម​ឈើ លាន់​ដូច​ផ្ទុះ​គ្រាប់​បែក ។​ ប្រជាជន​អ្នក​ស្រុក​នាំ​គ្នា​ ផ្អើល​មក​មើល​លាន់មាត់​គ្រប់​គ្នា​ថា ​ប្រាកដ​ជា​ស្លាប់​គ្មាន​សល់ ! មួយ​សន្ទុះ​ក្រោយ​មក​ឭ​សម្លេង ​ពូ​កុយ​ស្រែក​ ថា ៖ ជួយ​ផង​ៗ​ ខ្ញុំ​ជា​តារា​កំប្លែង​​ ​ឈ្មោះ​កុយ !​ ភ្លាម​នោះ​ប្រជាជន ​បាន​រាយការណ៍​ទៅ ​ប៉ូលីស​មូលដ្ឋាន​ ឲ្យ​មក​ជួយ​សង្គ្រោះ​ជីវិត​ពួកគាត់៕

បញ្ចេញយោបល់
Loading...