របៀបធ្វើយ៉ាវហន​ ឲ្យមានរស់ជាតិឆ្ងាញ់

0
72
Loading...

👉 គ្រឿងផ្សំ

– សាច់គោ បង្គា មឹក …
– បន្លែ ស្ពៃបូកគោ ផ្សិត ..
– ខ្ទិះដូង ( ខ្ទិះដើម )
– ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
– កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
– គ្រឿងសាតេ
– ប្រេងអូលីវ
– ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
– ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកងជំនួសបាន )
– ស្លឹកក្រូចសើច
– ខ្ទឹមសចិញ្ច្រាំអោយម៉ត់
– សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច

👉 វិធីធ្វើ

– ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។
– បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង។
– រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
– ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។

👉 របៀបធ្វើទឹកតៅហ៊ូ

– ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ៕

បញ្ចេញយោបល់
Loading...