PSG​ សងសឹក​ Guingamp លុតយ៉ាងចាស់ដៃ​ ៩-០

0
16
Loading...

​PSG បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Guingamp ៩-០ កាល​ពី​យប់មិញ​ ​ក្នុង​ការ​ប្រកួត​ Ligue 1 របស់​បារាំង​សប្ដាហ៍​ទី​២១។​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន​ PSG ត្រូវ​បាន​គេ​ដឹង​ថា ធ្លាក់​ពី​ការ​ប្រកួត​ Coupe de la Ligue ដោយ​សារ​ក្រុ​ម Guingamp នេះ​ឯង ដែល​ពេល​នោះ​ PSG ដាក់​ជើង​ស្ទើរ​គ្មាន​សល់​រួម​ទាំង​ K. Mbappé និង​ Neymar ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​គឺ PSG ​​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ដី​ខ្លួន​ឯង ២-១ ក្រោម​ថ្វី​ជើង​ក្រុម​បាត​តារាង​ Guingamp។

ដោយ​ឡែក​យប់​មិញ​ក្រុម​នេះ​​បាន​ស៊ុត​ទៅ​​លើ​ដៃ Guingamp គ្មាន​ប្រណី​រហូត​ដល់ ៩ គ្រាប់​ ដែល​រក​បាន​ដោយ K. Mbappé ៣ គ្រាប់ Neymar ២ គ្រាប់ E. Cavani ៣ គ្រាប់ និង ​T. Meunier ១ គ្រាប់៕ ​

https://youtu.be/PyKp7whHtU4

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

បញ្ចេញយោបល់
Loading...