ពិតជាហួសហេតុខ្លាំងណាស់ លើវេបសាយ Amazon មានគេដាក់លក់កម្រាលជូតជើងក្នុងបន្ទប់ទឹក ធ្វើពីទង់ជាតិខ្មែរ និងប្រសាទអង្គរវត្តទៀត

0
13
Loading...

ពិតជានឹកស្មានមិនដល់ថា លើវេបសាយលក់របស់អនឡាញដ៏ធំលេខ១ទូទាំងពិភពលោកបែរជាមានគេមិនបានឲ្យតំលៃដល់ប្រទេសជាតិ និងជាតិសាសន៍ដ៏ទៃ ដោយការដាក់លក់សម្ភារៈបន្ទប់ទឹកមានដូចជាគំរបបង្គន់ កម្រាលជូតជើង ដោយព្រីនជារូបភាព ល្ខោនខោលរបស់ខ្មែរ ប្រសាទអង្គរវត្តរបស់ខ្មែរ ព្រមទាំងរឿងដ៏គួរផ្ទុះកំហឹងមួយទៀតនោះគឺទង់ជាតិរបស់ខ្មែរតែម្តង។ការបង្ហោះដាក់លក់ផលិតផលទាំងនេះមិនមែនជារឿងលេងសើចនោះទេ ហើយវាបានធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមមានការផ្ទុះកំហឹងជាច្រើន បន្ទាប់ពីមានការចែកចាយព័ត៍មាននេះតៗគ្នារួចមក។

សូមបញ្ជាក់ថារាល់ផលិតផលទាំងនេះត្រូវបានដាក់លក់ក្នុងតំលៃចាប់ពី $40 ដល់ $60 ដោយខ្លះមានរាប់បញ្ចូលថ្លៃដឹកជញ្ជូនថែមទៀតផង។ ដូចនេះហើយសូមថ្នាក់ដឹកនាំវេបសាយមួយនេះសូមពិចារណាឲ្យបានច្បាស់ តែគួរដាក់លក់ផលិតផល ដែលប៉ះពាល់ដល់តំលៃ និងមុខមាត់ប្រទេសគេដ៏ទៃដែរឬទេ។ ម៉្យាងវិញទៀត សង្ឃឹមថាខាងក្រសួងពាក់ព័ន្ធមេត្តាគួរចាតិវិធានការ ពិនិត្យមើលករណីមួយនេះផង ព្រោះវាពិតជាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ដល់តម្លៃ និងមុខមាត់របស់ប្រទេសជាតិយើង៕

 

បញ្ចេញយោបល់
Loading...