កប់ៗតែម្តង!! ស្រីលាភដឹកដៃកូនស្រីរូបស្អាត ចូលលេងកំប្លែង

0
13
Loading...

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព ស្រីលាភ ក្រៅពីមានកូនភ្លោះ ជាមួយនឹងតារាកំប្លែងនាយក្រឹម នាងក៏នៅមានកូនស្រីម្នាក់ទៀត ដែលមានរូបឆោមស្រស់សោភា គួរឲ្យសរសើរ។

ចំណែកឯ សមត្ថភាពនៅក្នុងសិល្បៈវិញ កូនស្រីរបស់តារារូបនេះ ក៏មានមិនណយ ដោយនាងត្រូវបាន ផលិតករជាច្រើនបានហៅថតរឿងភាគខ្មែរដ៏ល្បី«កូនពស់កេងកង» ផងដែរ។ តែពេលនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាថ្មី ក្រោយក្មេងស្រីរូបនាង ដែលគេហៅក្រៅថាទីទី បានលេចមុខនៅលើកញ្ចក់ទូរទស្សន៍កាលពីពេលថ្មីៗនេះ។

ដោយក្នុងនោះនាងបានឡើង លេងកំប្លែងនៅក្នុងកម្មវិធី «សំណើចចុងសប្តាហ៍» របស់តារាកំប្លែងនាយក្រឹម ដែលបានសម្តែងយ៉ាងល្អ មិនចាញ់តារារៀមច្បងប៉ុន្មានទេ ព្រោះមិនថាពាក្យសម្តី និងការលេងទឹកមុខ តារាវ័យក្មេងរូបនេះ ធ្វើបានយ៉ាងល្អ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានទស្សនានូវវីដេអូការសម្តែងរបស់នាង បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរដល់នាងយ៉ាងខ្លាំង ដែលមានសមត្ថភាពល្អ នៅក្នុងការសម្តែងកំប្លែង ទោះបីជានេះជាលើកទីមួយ ដែលបានសម្តែងរួមជាមួយនឹងតារាជើងចាស់ដទៃទៀតយ៉ាងណាក្តី៕

សូមទស្សនាវីដេអូ ការសម្តែងរបស់កូនស្រី ស្រីលាភ ខាងក្រោមនេះ៖

ទស្សនាកម្សាន្តជាមួយ កំប្លែងរឿង រកមួយធ្វើពូជ មិនបាន វគ្គ ៣

ទស្សនាកម្សាន្តជាមួយ កំប្លែងរឿង រកមួយធ្វើពូជ មិនបាន វគ្គ ៣

Posted by BAYON Television on Tuesday, January 8, 2019

 

បញ្ចេញយោបល់
Loading...