យប់មិញ De Gea បានសង្រ្គោះបាល់ ១១ដង​ ធ្វើឲ្យ បិសាចក្រហម Man Utd បន្តឈ្នះ៦ប្រកួតជាប់គ្នា

0
5
Loading...

David de Gea ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ Man of the Match កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ដែល​ Manchester United យក​ឈ្នះ​ម្ចាស់​ផ្ទះ Tottenham Hotspur ១​ទល់​នឹង​០​នៅ Wembley។អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​រហូត​១១​ដង​ធ្វើ​ឲ្យ​ក្រុម​លោក​ Ole Gunnaer Solskjaer ឈ្នះ​៦​លើ​ពី​៦​ប្រកួត​កន្លង​មក​ កើប​យក​១៨​ពិន្ទុ​ពេញ។​ មាន​តែ​ការ​ប្រកួត​ទល់​ Arsenal ក្នុង​ឆ្នាំ​២០១៧​ប៉ុណ្ណោះ​ដែល​ De Gea សង្គ្រោះ​បាល់​បាន​ច្រើន​ជាង​យប់​មិញ​គឺ ១៤​ដង​ក្នុង​១​ប្រកួត។​​

យ៉ាង​ណា​ United មិន​ទាន់​ប្រែប្រួល​ចំណាត់​ថ្នាក់​នៅ​ឡើយ​ទេ​ទោះ​ឈ្នះ​៦​ដង​ជាប់​គ្នា​​ក៏​ដោយ​ពោល​គឺ​ស្ថិត​នៅ​លេង​៦​ដដែល​គ្រាន់​តែ​មាន​ពិន្ទុ​ស្មើ​លេង​៥​ Arsenal ចំនួន​៤១​ពិន្ទុ​ដូចគ្នា។ ប្រកួត​បន្ទាប់​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​រំពឹង​ឈ្នះ​ប្រកួត​ទី​៧​ដោយ​ត្រូវ​ប៉ះ Brighton នៅ​ Old Trafford៕

បញ្ចេញយោបល់
Loading...