ស្នងការនគរបាលខេត្ត ចាប់គ្រឿងញៀនច្រើនគីឡូ តែត្រូវរងការរិះគន់ និងព្រមានពីថ្នាក់លើ ព្រោះតែ…!

0
11
Loading...

កំពង់ឆ្នាំង:ទន្ទឹមនិងមានការកោតសសើរពីស្នាដៃរបស់្នងការនគរបាលខេត្ត ក្នុងការបង្ក្រាបគ្រឿងញៀនដ៍ធំនៅកំពង់ឆ្នាំងកាលពីម្សិលមិញនេះ ក៍មានប្រភពបែកធ្លាយបានអោយដឹងថា ករណីស្នងការខេត្តដែលប្រញ៉ាប់ធ្វើសន្និសិទ្ធកាសែតបង្ហាញមុខជនល្មើស ២នាក់ពាក់ព័ន្ទគ្រឿងញៀនដ៍ធំ ជាច្រើនគីឡូ និងលុយមួយចំនួន។ខណ:ដែលសមត្ថកិច្ច នៅបន្តតាមរកមេក្លោងធំនៅភ្នំពេញ ត្រូវបានប្រភពបង្ហើបថា ជាការរហ័សចង់បានមុខ និងរងការរិះគន់ ប្រភពបង្ហើបថារងការព្រមានពីថ្នាក់លើ​ ដោយមិនអាចបន្តស្រាវជ្រាវមេធំនៅភ្នំពេញបាន។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបសមត្ថកិច្ចបានដកហូតបានគ្រឿងញៀន( ប្រភេទអាសេអ៊ី៣កញ្ចប់ធំ) ដែលគេ ជឿថាមានទម្ងន់ច្រើនគីឡូ…ថ្នាំញៀន(កេតាមីន និង ទឹក៥០ប្រអប់ដោយមួយប្រអប់ស្មើ២៥ដប) និងរថយន្តម៉ាក ហាយឡែនឌរ័ពណ៍ពាក់ស្លាកលេខភ្នំពេញ 1AF3842 និងម៉ូតូ១គ្រឿងម៉ាកឌូបពាក់ស្លាក1GP9640 ទូរសព្ទ័ដៃ១០ គ្រឿង រួមនិងប្រាក់រៀល ច្រើនលាន និងលុយដុល្លារច្រើនពាន់ មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ជនសង្សយ័ដែលជាមេខ្លោងចែកចាយគ្រឿងញៀន២នាក់ រួមនិងវត្ថុតាងគ្រឿងញៀន ជាច្រើនគីឡូក្រាមត្រូវបានសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀន ខេត្តសហការជាមួយនគរបាលស្រុកបរិបូណ៍ធ្វើការបង្ក្រាបបានខណៈ ដែលពួកគេលាក់ទុកក្នុងបំណងធ្វើសកម្មភាពចែកចាយ ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះធ្វើឡើងដោយមានការសហការណ៍ពីលោកព្រះរាជអាជ្ញាសាលាតំបូង ខេត្តកំពង់ឆ្នាំង នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និង នគរបាលស្រុកបរិបូរណ៍ ។កិច្ចប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង១០កន្លះ ព្រឹកថ្ងៃទី១០ មករា២០១៩នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ជនសង្សយ័ជាមេក្លោងចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននេះមាន១ ឈ្មោះ ខៀវសុវី អាយុ ២២ឆ្នាំ…២ ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍។ ក្រោយការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនសមត្ថកិច្ច នាំមកស្នងការនគបាលធ្វើការសាកសួរនិងស្រាវជ្រាវបន្តទៀតផងដែរ ។ ក្រោយសន្និសិទ្ធកាសែត សមត្ថកិច្ចថ្នាក់លើមិនអាចស្រាវជ្រាវរកមេក្លោងធំនៅភ្នំពេញបានឡើយ សមត្ថកិច្ចមិនបានបញ្ជាក់ថ្នាំញឿនមានប៉ុន្មានគីឡូហើយមេក្លោងយកចេញពីណានោះទេ៕

បញ្ចេញយោបល់
Loading...