ភ្នំត្បែងគឺជាតំបន់​ទេសចរណ៍​ទាក់ទាញសម្រាប់ការធ្វើដំណើរកំសាន្តចុងសប្តាហ៍

0
6
Loading...

គ្រប់ដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង២ម៉ឺន៥ពាន់ហិកតា តំបន់ភ្នំត្បែង មានសម្រស់ធម្មជាតិស្អាតដាច់គេ មានទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬចាក់អង្រែ រូងប្រជៀវភ្នំត្បែង និងទីតាំងសក្ការៈថ្មីបីដុំ។ ប៉ុន្តែមុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវជម្រេលភ្នំ ដែលអមសងខាងដោយចំការចេកដាក់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះគឺការឡើងភ្នំដែលមានកម្ពស់ជាង៤០០ម៉ែត្រដែលមានកាំជណ្តើរ១ពាន់៨រយកាំ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង។សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកក្កដានេះ យុវជនកម្ពុជាមួយក្រុមដែលមានគ្នាប្រមាណ៤០នាក់នឹងបោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ដែលជាអ្នករៀបចំការបោះតង់នេះ បានបញ្ជាក់ថា ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និងសត្វព្រៃ រួមទាំង ជាតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ។

លោកជឿជាក់ថា ដំណើរកំសាន្តផ្លូវការទី១របស់លោកទៅកាន់ភ្នំត្បែងនឹងទទួលបានជោគជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕រូបភាព៖ Cambodia Amazing Trip Planner
ដោយ៖ថៃឡេង

បញ្ចេញយោបល់
Loading...