ផ្ដួល​ថៃ​សន្លប់​ទឹក​ទី១ ​ថ្ងៃ​មុន​ ធឿន​ ធារ៉ា​ ទទួលបានតម្លៃខ្លួន​ប៉ុន្មាន?​

0
16
Loading...

បន្ទាប់​ពី​មិន​បាន​​ឡើង​សង្វៀន​ Max Muay Thai​ មួយ​រយៈពេល​ធំ​មក​ អ្នក​លេង​កែង​មក​ពី​ខេត្ត​ ព្រៃវែង​ ធឿន​ ធារ៉ា​ បង្ហាញ​ខ្លួន​ជា​ថ្មី​ និង​បាន​ផ្ដួល​ដៃគូឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​​កាល​ពី​ចុង​សប្តាហ៍​​កន្លង​ទៅ។​ ការ​ឡើង​ប្រកួត​ជា​ថ្មី​នេះ​​តម្លៃ​ខ្លួន​របស់​ ធារ៉ា​ គឺ​ទទួល​បាន​ដូច​ពី​មុន​ដដែល​ប្រហែល​ ៦០០​ដុល្លារ​អាមេរិក។​រូបភាពហ្វេសបុកផេក Max Muay Thai
តាម​ការ​ឲ្យ​ដឹង​​ពី​ ធឿន​ ធារ៉ា​ ថា​ ការ​ឡើង​សង្វៀន​ថ្ងៃ​មុន​​ទទួល​បាន​តម្លៃ​ខ្លួន​​ដដែល​​គឺ​​ប្រហែល​ ៦០០​ដុល្លារ​ ប៉ុន្តែ​តំណែង​ជា​គូ​ឯក​ក្នុង​កម្មវិធី​មិនបាន​ដូច​មុន​ទេ​ ពីព្រោះ​បាត់​មុខ​យូរ​ពេក។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​មិន​ដឹង​ថា​ឡើង​ប្រកួត​ប៉ុន្មាន​ដង​ទៀត​ដែរ​ ទើប​អាច​ឈាន​ក្លាយ​ជា​គូ​ឯក​ដូច​មុន។​ ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ២០១៧​ ខាង​លើ​បន្ថែម​ទៀត​ថា​ មុន​ពេល​ប្រកួត​នៅ​ថៃ​ជា​ថ្មី​នោះ ខ្លួន​គិត​ថា​ប្រហែល​មិន​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​មុន​ទេ​ ប៉ុន្តែ​មិនមែន​ដូច្នោះ​ឡើយ​នៅ​ពេល​ប្រកួត​​តែ​ម្ដង មាន​អ្នក​គាំទ្រ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ និង​ជនជាតិ​ថៃ​​​បាន​ស្រឡាញ់គាំទ្រច្រើនដដែល។​រូបភាពហ្វេសបុកផេក Max Muay Thai
បញ្ជាក់​ផង​ដែរ​ថា​ ធឿន​ ធារ៉ា​ ទើប​បង្ហាញ​មុខ​ជា​ថ្មី​នៅ​សង្វៀន​ Max Muay Thai​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​ថៃ​ និង​ផ្ដួល​ជើង​ខ្លាំង​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ បន្ទាប់​ពី​មិន​បាន​​ឡើង​សង្វៀន​ខាង​លើ​យូរ​៕

បញ្ចេញយោបល់
Loading...