ចង់សើច! ចោរស៊ុយ កាន់កាំបិតប៉័​ងតោ រត់ទៅឆក់កាបូបបានសម្រេច តែរត់ភ្លេចមើលរណ្តៅ… ធ្លាក់ទល់ផ្អក!

0
11
Loading...

ភ្នំពេញៈ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើ​ងនៅវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង ខាងក្រោយស្ថាតទូតអូស្ត្រាលី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឌី ហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។​ ចំណែកនារីរូបស្រស់រងគ្រោះ​ សុំលាក់​អត្តសញ្ញាណ​។យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់កំពុងតែអង្គុយញាំអីនៅ ក្នុងហាងមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ខណៈនោះ ក៏លេចមុខជនសង្ស័យម្នាក់ មិនដឹងដើរថ្មើរជើង​មកពីណា​ ក៏សំដៅទៅនារីរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូប ដែលដាក់នៅលើតុបានសម្រេច ហើយជនរងគ្រោះ ក៏បានស្រែក​ឆោឡោ​ហៅឲ្យគេជួយ ភ្លាមនោះប្រជាពលរដ្ឋនៅទីនោះបាននាំគ្នារត់ដេញតាមជនសង្ស័យ រហូតដល់ក្នុងការដ្ឋានសំណង់មួយកន្លែងធ្វើឲ្យ​ជនសង្ស័យភ័យពេក ក៏រត់ធ្លាក់រណ្ដៅ ដែលមានជម្រៅប្រហែង៦ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បាននិងឆែកឃើញកាំបិត​ប៉័ងតោមួយ ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់។បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំកាមនចាត់ការតាមនីតិវិធីច្បាប់៕

បញ្ចេញយោបល់
Loading...