មនុស្សកន្លះផែនដីកើតជំងឺដំបៅក្រពះ ដែលភាគច្រើនគឺដោយសារបាក់តេរីមួយប្រភេទ ឆ្លងតាមរយៈបឺតមាត់គ្នាអត់អនាម័យ

0
11
Loading...

មនុស្សប្រមាណជា ៥០ ភាគរយនៅលើពិភពលោកបានឆ្លងជំងឺដំបៅក្រពះហៅថា Helicobacter Pylori។ វាគឺជាបាក់តេរីមួយប្រភេទ ដែលឆ្លើយតបទៅនឹងដំបៅក្នុងក្រពះ និងពោះវៀនតូច។ Helicobacter Pylori គឺជាប្រភេទបាក់តេរី ដែលលូតលាស់ក្នុងតំបន់រំលាយអាហារ។

បាក់តេរីនេះ គឺជាមូលហេតុធំបង្កឱ្យដំបៅក្រពះ។ ដំបៅក្រពះ គឺជាការឈឺចាប់មួយនៅក្នុងស្រទាប់ក្រពះ ឬពោះវៀនតូចដែលតចេញពីក្រពះ។
អ្នកដែលបានឆ្លងជាមួយនឹងមេរោគមួយប្រភេទនេះ មិនត្រឹមតែកើតដំបៅក្រពះនោះទេ ប៉ុន្ដែវាក៏អាចបណ្ដាលឱ្យកើតមហារីកក្រពះ និងពោះវៀនដែរ។
មនុស្សភាគច្រើន ឆ្លងជាមួយនឹងបាក់តេរីនេះ គឺមិនមានរោគសញ្ញាឡើយ ខណៈដែលអ្នកខ្លះបង្ហាញរោគសញ្ញារលាកក្រពះ។
បាក់តេរីនេះផងដែរ វាអាចរស់នៅជាមួយនឹងអាស៊ីតក្រពះរបស់មនុស្សបាន ដោយការបំបែកអង់ហ្ស៊ីមមួយហៅថា Urease ហើយការគួបផ្សំរវាងអាស៊ីតក្រពះ និងបាក់តេរីនេះ បង្កឱ្យដំបៅក្រពះ។

ខណៈដែលការឆ្លងបាក់តេរី គឺមិនទាន់ដឹងច្បាស់ អ្នកវិទ្យាសាស្ដ្រជឿថា វាអាចឆ្លងតាមទឹកមាត់ ឬការបឺតមាត់គ្នា៕

បញ្ចេញយោបល់
Loading...