កុំលេង Pubg ​កុំ Rule ​ច្រើន​ម៉ោង​ពេក! ​ប្រយ័ត្នខូចអនាគតដូចនារី​ស្រស់ស្អាត​ម្នាក់

0
16
Loading...

​ស្រី​ស្អាត​ម្នាក់​មាន​ឈ្មោះ​នៅ Facebook ​ថា​ Nuch So SooMei បាន​ចែក​រំលែក​រឿង​មួយ ដាស់​តឿន​ ដល់​អ្នក​សម្លឹង​ទូរស័ព្ទ​ច្រើន​ម៉ោង ​ជា​ពិសេស​អ្នក​ងប់​នឹង​លេង​ហ្គេម​ច្រើន​ម៉ោង​ជាប់​គ្នា​ ដោយ​មិន​ទុក​ឲ្យភ្នែក​ទំនេរ ​ប្រយ័ត្ន​ជួប​បញ្ហា​ភ្នែក​ដូច​រូប​នាង។

Nuch So SooMe ​បាន​សរសេរ​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​ថា​៖ វាជាការឈឺ​ចាប់មួយ​ដែរពិបាក​នឹងបំភ្លេច​ ​វាបានកើតឡើង​ដោយសារការញៀន​នឹងទូរស័ព្ទ​ និងញៀននឹ​ងហ្គេមអ្នកម្តាយ​បងប្អូន​នឹង​មិត្តភក្តិ​អោយ​ឈ្មោះ​ជំងឺ​នឹង​ថា​ PUBG ស៊ីភ្នែក។ មែន​ខ្ញុំតែងតែ​លេងវាគ្រប់​ពេល​ដែល​ខ្ញុំ​ទំនេរ​ ខ្ញុំលេង​មិន​ចង់​នឹងព្រិច​ភ្នែក​ ទើប​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ វា​កើត​មក​ពី​ការ​ដែល​យើង​ប្រឹង​សំលឹង​អ្វី​មួយ​ខ្លាំង​ពេក​ ហើយ​និង​ការ​ដែរ​យើង​លេងវាហួសកំរិតពេក​ លោក​គ្រូពេទ្យ​និយាយថាភ្នែកប្អូ​នវាមាន​អាការះ​ធ្ងន់ធ្ងរ​ ដោយសារ​តែវា​ស្ងួត​ខ្លាំង​ពេក​ ហើយ​ពេលដែរស្ងួតខ្លាំង​យើងក៏មានអារម្មណ៍ថាវារ​កាំចង់​តា​ស​ញីដល់​ពេលញីវាក៏ធ្វើអោយភ្នែកយើងវារលាក​ តំបូង​ឡើយ​វាគ្រាន់តែហើម​តែបន្ទាប់ពីហេីម​ភ្នែក​ខ្ញុំក៏ចាប់​ផ្តើមឡើងក្រហម​ហើមហើយ​វាមានការឈឺ​ចាប់ខ្លាំងខ្ញុំក៏​ទៅរកគ្រូពេទ្យ​នៅ​មន្ទីរពេទ្យព្រះ​អង្គឌួង។

គាត់ក៏និយាយថា​ ភ្នែកប្អូនមានការរលាកធ្ងន់ធ្ងរហេីយថែមទាំងរហែកដល់កូនក្រមុំភ្នែក​ ហើយ​នៅក្នុងភ្នែកគឺ​ពោរពេញទៅ​ដោយ Membranes ​ដែរ​រលួយ​ត្រូវ​ធ្វើការ​គៀរ​សំអាត​ចេញ​នឹង​ផ្អាក​អោយ​កាន់​ទូរស័ព្ទ​សិន​ ហូប​អ្វីត្រូវតម​និងត្រូវប្រើប្រាស់​ថ្នាំឲ្យបានត្រឹមត្រូវ​ ថ្នាំខ្លះត្រូវប្រេី6ម៉ោងម្តង​ 8ម៉ោង​ម្តង​ 12​ម៉ោងម្តង​ តែ​ធ្ងន់​ក​ជាងគេ​គឺទឹកភ្នែក​សិម្បនិម្មិត​ត្រូ​បន្តក់​រាងរាល់​1​ម៉ោង​ម្តង​ទៅ​2​ម៉ោង។ លឺភ្លាមធ្លាក់ថ្លេីមក្តុកតែម្តង​ អ្នកជំងឺក៏ឈឺ​ហេីយមេីលមិនឃេីញទៀតមួម៉ៅណាស់ទៅណាត្រូវមានអ្នកដឹកដៃម្ខាងវាមានទៅអីតែនេះទាំងសងខាងទៀត ហេីយរឹតតែអាណិតអ្នកចាំដាក់ថ្នាំមិនដែរបានដេកទេយប់ឡេីង​ ទំរាំបានធូរស្បេីយមិនងាយទេណា​ ឈឺក៏ឈឺធុញក៏ធុញរាប់អាទិត្យនៅតែក្នុងផ្ទះព្រោះមិនសូវអោយត្រូវខ្យល់​តែក៏អរគុណដល់គ្រួសារមិត្តភក្តិនិងបងប្រុសទាំងអស់ដែរកំដរគ្រប់ពេលមិនសូវអោយអផ្សុកទេ។

ហេីយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យដែរបានយកចិត្តទុកដាក់មេីលថែកន្លងមកដែរជាចុងក្រោយសូមផ្តាំទៅ All team ក្នុង PUBG សូមកាត់បន្ថយខ្លះទៅកុំអោយជួបរឿងបែបនេះដូចខ្ញុំអី​ វាឈឺណាស់ណាពិបាកទ្រាំទៀត​ ឈឺអ្វីផ្សេងមិនសូវអីទេតែឈឺភ្នែកនេះមួយមិនចង់និយាយទេបរិយាយមិនចង់បាន​ ហេីយក៏រាងដែរ​ឃេីញរូបនិងវីដេអូភ្នែកខ្លួនឯងហេីយញញេីត​ សុំបាយបាយមួយរយះពេលធំហេីយ៕

បញ្ចេញយោបល់
Loading...