ទេវតា​ជួយផង! ​បុក​រះ​ទៀត​ហើយ​នៅ​ផ្លូវ​កំពង់សោម ​ដោយ​តុងទីន័រ​ដដែល មិន​ដឹង​ស្លាប់​ប៉ុន្មាន​ទៀត​ទេ

0
20
Loading...

មុននេះ​បន្តិច​វេលា​ម៉ោង​២កន្លះ​រសៀល​ថ្ងៃទី​៥ ​ខែមករា ​ឆ្នាំ២០១៩​នេះ ​មាន​ករណី​បុករះ​ទៀត​ហើយ ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ​ចំណោត​លោក​យាយម៉ៅ ចន្លោះ​ស្ពាន​ទី​២ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ ព្រំ​ប្រទល់​ជាមួយ​ខេត្ត​ព្រះសីហនុ ​ បណ្តាល​ឲ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​រងការ​ខូចខាត។

តាម​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​អោយ​ដឹង​ជា​បឋម​ថា​ ហេតុការណ៍​នេះ​បណ្តាល​មក​ពី​រថយន្ត​ធំ តុងទីន័រ​។ទោះជាយ៉ាងនេះក្តី​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវរ​ក​ខុសត្រូវ​បន្ថែម​និង​ដោះស្រាយ​តាមនិតិវិធី​៕


អត្ថបទ និង រូបភាព៖ Huy Bunleng

បញ្ចេញយោបល់
Loading...