ធ្ងន់​ហើយ! ម្ចាស់​ហាង​ឌែម៉ូគ្លីនិក ​ត្រូវ​​តុលាការ​ចោទ​៣​ករណី​ផ្សេង​គ្

0
32
Loading...

​ព្រះ​រាជ​អាជ្ញា​រង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចោទ​ប្រកាន់​ ម្ចាស់​ហាង​កែសម្ជស្ស​ ឌែរ​ម៉ូគ្លីនិក​លោក​ស្រី ហូវ ដាណេ ​ចំនួន​ ០៣​បទ​ល្មើស​ផ្សេង​គ្នា។

នៅ​ព្រឹកមិញ​នេះ ​អ្នក​ស្រី ដាណេ ​បាន​ចូល​ទៅ​បំភ្លឺ​តាម​តុលាការ​កោះហៅ ​ទាក់ទង​ទៅ​នឹង​រឿង​ជំរិត​ទារ​ប្រាក់​ពី​អតិថិជន​របស់​ខ្លួន រឿង​ដេរ​ប្រដាប់​ភេទ​ឱ្យ​ល្អ​ដូច​នៅ​ក្រមុំ។ ដោយ​ឡែក​ក្រោយ​ពី​សាកសួរ​រួច​មក ​ព្រះ​អាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​ម្ចាស់​គ្លីនីក​ខាង​លើ ​ចំនួន​៣​បទ​ល្មើស ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ។ បទ​ល្មើស​ទី​១​នោះ គឺ ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព ​នៃ​បុគ្គល តាម​មាត្រា​៣០២​ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ល្មើស​ទី​២ បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤​ នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​ទី​៣​គឺ បទ​ការ​គំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា២៧២ និង​មាត្រា​២៧៣ នៃ​ក្រម​ព្រហ្មទណ្ឌ។​

​បើ​តាម​ច្បាប់​ព្រហ្មទណ្ឌ

  • បទ​ល្មើស​ទី​១ ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយខែ ​ទៅមួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ ទៅ​២​លាន​រៀល។
  • បទ​ល្មើស​ទី​២ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២ ​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ ទៅ​១០​លាន​រៀល។​
  • បទ​ល្មើស​ទី​៣ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ ទៅ​១០​លាន​រៀល។​
បញ្ចេញយោបល់
Loading...