ចប់​លែង​និយាយ​! ​វៀតណាម​មក​បើក​កន្លែង​ផលិត​អំបិល​ក្លែងក្លាយ​នៅ​ខ្មែរ​ លាយ​គីមីបើក​រាប់​ឆ្នាំ​​លក់​ពេញ​ប្រទេស គ្មាន​អ្នក​ដឹង

0
7
Loading...

ថ្មី​ៗ​នេះ​មាន​ការ​ភ្ញាក់ផ្អើល​ព្រោះ ទីតាំង​សិប្បកម្ម​ផលិត​​​​​​​​​​អំបិល​អ៊ីយ៉ូដ​កញ្ចប់​ក្លែងក្លាយ​មួយ​​​​​​​​​​​​​​កន្លែង ​បាន​​​​​​​​​​​​​កំពុងតែ​ដំណើរការ​ធ្វើ​អាជីវ​​​​​​​​​​​​​​​​កម្ម​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ជំនា​​​​​​​​​​​​ញ​ខាង​​​​​​​​​​​​​ណាមួយ​ម​​​​​​​​​​​​​ក​បង្ក្រាប​ឡើយ រហូត​មក​ដល់​ពេល​នេះ ដែល​​​​​​​​​​​​គេ​​​​​​​​​​​​​​​​មើល​​​​​​​ឃើញ​ថា វា​គ្មាន​អនាម័យ ហើយ​​​​​​​​​​​​​ក៏​ត្រូវ​បាន​​​​​​​​​​​​​​​គេ​សង្ស័យ​ថា ​​​​​​​​​​​​​​​​​​​​វា​មាន​ផ្ទុក​នូវ​សារ​​​​​​​​​​​​​​ជាតិគីមី​​​​​​​ផង​ដែរ។

ម្ចាស់​ទីតាំង​​​​​​​​​​​​​​ផលិត​អំបិល​​​​​​​អ៊ីយ៉ូដ​ក្លែងក្លាយ​នោះ​​​​ មាន​ដើមកំណើត​​​​​​​​​​​​ជា​ជន​ជាតិ​វៀតណាម តែ​ចេះ​ និង ចេះ​យាយ​ខ្មែរ​បាន ហើយ​ទីតាំង​នោះ​​​​​​​​​​​​​នៅ​ខាង​កើត​អតីត​សាលា​​​​​​​​​​​​​​​​​​​ខណ្ឌ​ព្រែក​ព្នៅ ប្រហែល ៥០ ម៉ែត្រ​ប៉ុណ្ណោះ នៅ​ជាប់​ផ្លូវ​បេ​​​​​​​​​​​​​​​​​​​​​​​​​​​​តុង​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ខាងលិច​គល់​ស្ពាន​ព្រែក​​​​​​​​​​​​​ព្នៅ រាជ​​​ធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទី​នោះ​បាន​យា​​​​​​​​​​​​​​​​​​​​​យថា ជនជាតិ​វៀតណាម​​​​​​​​​​​​មួយ​គ្រួសារ​នេះ រកស៊ី​ផលិត​អំបិល​អ៊ីយ៉ូដ​ក្លែងក្លាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បែបនេះ ប្រហែល ១០ ឆ្នាំ​មក​ហើយ ចំណែក​​​​​​​​​​​​​​​​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គេ​បាន​​​​​​​​​ដឹង​បាន​​​​​​​​​​​​​​​​​​ឃើញ​ដែរ ប៉ុន្តែ​គ្មាន​វិធានការ​បង្ក្រាប​សោះ ​​​​​​​​​​​​​​​​​បណ្ដោយ​ឲ្យ​គេ​រ​​​​​​​​​​​ក​ស៊ី​បោក​​​​​​​​​​​ប្រាស់​ប្រជាជន​តាមតែ​​​​​​អំពើ​ចិត្ត។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាជន​​​​​​​​​​នៅ​តំបន់​​​​​​​​​​​​​​​នោះ​បាន​ប្រាប់​ទីតាំង​​​​​​​​​​​ផលិត​អំបិល​​​​​​​​​​​​​​​​​​​​នោះ​ គ្មាន​អនាម័យ កន្លែង​កខ្វក់​បំផុត​តាម​ចរិត​របស់​ជនជាតិ​វៀតណាម ហើយ​ម្យ៉ាងវិញទៀត​​​​​​​​​​​ឃើញ​គេ​​​​​​​​​​​​​​​​​​​យក​ទឹក​ស្អី​ម្យ៉ាង​​​​​​​​​​​​​​​​​​​​​​ពណ៌​ខៀវ​ចាក់​ចូល​ក្នុង​អំបិល​​​​​​​​​​​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​ស្ងោ​ឲ្យ​អំបិល​វា​ពណ៌​ស មុន​យក​​​​​​​​​​​​​​មក​ច្រក​ថង់​​​​​​​​​​​​​​​​​​​​​​​​វេច​ខ្ចប់។ ម្ចាស់​ទីតាំង​ផលិត​អំបិល​​​​​​​​​​​​​​នេះ​បាន​ប្រាប់​ថា ​​​​​​​​​​​​​ការផលិត​​អំបិល​អ៊ីយ៉ូដ​នេះ​ថា គ្រាន់​តែ​​​​​​​​​​​​​​​​​​​​​ទៅ​ទិញ​ថង់​ប្លាស្ទិក​​​​​​​​​​​​ដែល​មា​​​​​​​​​​​​​​​​​​​​​ន​រូប​សញ្ញា​ក្រុមហ៊ុន​អំបិល​អ៊ីយ៉ូដ​មក​លក់​ប៉ុណ្ណោះ មិន​​​​​​​​​ចាំបាច់​​​​​​​​​​​មាន​​​​ច្បាប់​ស្អី​ទេ។

នៅ​លើ​ថង់​អំបិលអ៊ីយ៉ូត​​មាន​ស្លាក​​​​​​​​​​សញ្ញា​ក្រុមហ៊ុន​ផលិត​​អំបិល​អ៊ីយ៉ូដ និង​មាន​ដាក់​លេខ​​​​​​​​​​ទូរស័ព្ទ​ផង ដែល​​​​​​​ភ្នាក់ងារ​កម្ពុជា​ថ្មី ធ្លាប់​បាន​ទាក់ទង​សួរនាំ​ម្ចាស់​ក្រុមហ៊ុន​ផលិត​​​​​​​​​ថង់​នេះ​បា​​​​​​​​​​ន​និយាយ​​​​​​​​​​​​​ថា ថង់​នេះ​​​​​​​​​​​​​​​​​គាត់​កុម្ម៉ង់​គេ​​​​​​​​​​​ផលិត​នៅ​ប្រទេស​វៀតណាម ហើយ​បាន​​បញ្ជាក់​ថា ​រឿង​​អំបិល​អ៊ីយ៉ូដ​នេះ​គ្មាន​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ​ទទួល​ខុស​ត្រូវ​ទេ ដោយ​​​​​​​​​​​​សារ​តែ​គាត់​បាន​លក់​សំបក​ថង់​នេះ​ឲ្យ​គេ​​​​​​​​​​​​​​​យក​​​​​​​​​​​​​​​​​​​ទៅ​វេច​ខ្ចប់ អ្នកណា​ក៏​​​​​​​​​​​​អាច​​​​​មក​ទិញ​ថង់​នេះ​​​​​​​​​​​​​​យក​វេច​ខ្ចប់​អំបិល​អ៊ីយ៉ូដ​នេះ​​​​​​បាន​​​​​​​​​​​​​ដែរ តែ​រឿង​គុណភាព​មិន​​​​​​​​ធានា​ទេ។

មាន​​អំបិល​អ៊ីយ៉ូដ​មួយ​ចំនួន​គេ​ទិញ​យក​មក​បរិភោគ ពេល​ទុក​ត្រូវ​ខ្យល់​មា​​​​​​​​​​​​​​​​​​ន​ក្លិន​ឆួល​​​​​​​​​​​​​​​​​​​​ដូច​ទឹក​​​​​​​​​​​​​​អាស៊ីដ និង​​​​​​​​​​​​​​​​​​​​​​មាន​ចេញ​ពណ៌​ខៀវ​ដែល​មើល​ទៅ​មិន​គួរ​នឹង​ទទួលទាន​ឡើយ​។ អ្នកខ្លះ​ដែល​បា​ន​​​​​​​​​​​​​​​​​​​ដឹង​រឿង​នេះ​​​​​​​​​​​​​​​​​​សុខចិត្ត​ទិញ​​អំបិល​គ្រួស ( អំបិល​ដុំ) យក​មក​​​​​​​​​​​​​​បរិភោគ​វិញ​។

ក្នុង​ខណៈ​​នេះ ​ប្រជាជន​កំពុង​នាំគ្នា​ព្រួយ​​​​​​​​​​​​​​​​​​​​​បារម្ភ​ពី​បញ្ហា​ថ្នាំ​គីមី​ ត្រូវ​បា​​​​​​​​​​ន​លាយ​ដាក់​នៅ​ក្នុង​ចំណី​​​​​​​​​​​​​អាហារ​កំពុង​វាយលុក​នៅ​កម្ពុជា​យ៉ាង​សម្បើម​ដៃ ដែល​​​​​​​​​​​​​​​នាំចូល​ពី​ប្រទេស​ជិត​ខាង ដែល​ទោះ​​​​​​​​​​​​​​​​​​បី​ជា​ខាង​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ច​បាន​បង្ក្រាប​យ៉ាង​​​​​​​ណា​ក្ដី​ក៏​មិន​អស់ អាច​បង្ក​ឲ្យ​​អ្នក​បរិភោគ​មា​​​​​​​​​​​​​​​ន​ជំងឺ​រ៉ាំរ៉ៃ​ភាគច្រើន​ជំងឺ​​​​​​​​​​​​​ ក្រពះ​​​​​​​​​​​​​​ ពោះ​វៀន​​​​​​​ ជាដើម៕

ប្រភព​៖ កម្ពុជាថ្មី

បញ្ចេញយោបល់
Loading...