លើសជាតិស្ករបាត់!! ឆ្នំាថ្មី ខេមរៈ សិរីមន្ត ធ្វើរឿងរំជួលចិត្តជូនភរិយាភ្លាមដោយ…..!!

0
13
Loading...

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងលោកខេមរៈ សិរីមន្ត បានរស់នៅជាមួយនឹងគ្រួសារ យ៉ាងមានសុភមង្គលយ៉ាងខ្លាំង ក្រោយទទួលបានការដឹងលឺ ក៏ដូចជាបើកទម្លាយរឿងរ៉ាវ នៅក្នុងគ្រួសាររបស់ខ្លួន ឲ្យមហាជនបានដឹង ស្របពេលដែលខំលាក់លៀមអស់ពីជាច្រើនឆ្នាំ។បច្ចុប្បន្នតារាប្រុសរូបនេះ បានទទួលបានចំណងដៃ កូនប្រុសស្រី៣នាក់រួចមកហើយ ដែលកូនទី៣ទើបតែកើតបានប៉ុន្មានថ្ងៃមកនេះ។

យ៉ាងណាមិញ ឆ្នាំថ្មីសិរី មង្គល២០១៩ តារាជាច្រើនបាននាំគ្នាបង្ហាញក្តីស្រលាញ់ទៅកាន់គូស្នេហ៍ ប្រពន្ធកូនយ៉ាងមានក្តីសុខយ៉ាងគួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ ក៏មានតារារូបនេះផងដែរ។ក្រោយពីសម្រាកពីការងារ លោកក៏បាន ផ្តល់ក្តីសុខយ៉ាងពេញលេញទៅកាន់ភរិយា ជាទីស្រលាញ់ទាំងសរសៃនៅខ្ចី នាំនាងដើរលេងអោបថើបគ្នាយ៉ាងផ្អែមល្ហែម នៅលើឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។បន្ទាប់ពីបានឃើញសកម្មភាពដ៏ផ្អែមល្ហែមបែបនេះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះថានេះជាលើកទី១ដែលលោក និងភរិយា បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ដែលជាស្វាមីល្អ តែងតែនៅក្បែរ មើលថែភរិយា និងផ្តល់សេចក្តីសុខឲ្យនាងជានិច្ច៕

បញ្ចេញយោបល់
Loading...