នារីម្នាក់ទើបតែស្គាល់ បុរសម្នាក់តាម facebook ណាត់ជួបគ្នានៅផ្ទះសំណាក់ ត្រូវខាងប្រុសប្លន់… (មានវីដេអូ)

0
11
Loading...

​មានហេតុការណ៍មួយ បង្ករអោយមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​នាម៉ោង ​៧យប់​​ ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៩​ម្សិលមិញនេះ ដោយមានបុរសជាជនសង្ស័យម្នាក់ បានស្គាល់នារីស្រស់ស្អាតម្នាក់ តាម Facebook រួចបានណាត់ជួបគ្នា​នៅផ្ទះសំណាក់ នៅពេលនារីរងគ្រោះមកដល់បើកទ្វារ ចូលស្រាប់ជនសង្ស័យក៏បានចាប់ច្របាច់ក យកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ​និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់។សម្ភារដែលត្រូវបាត់បង់​រួមមាន៖ ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន ​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារអាមេរិក។ក្រោយ​កើតហេតុ​ជន​រងគ្រោះ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌសែនសុខ នាំខ្លួនទៅ​ដាក់ពាក្យបណ្ដឹង​ និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ​ ចាប់ខ្លួនមក​ផ្ដន្ទាទោស​ទៅតាមផ្លូវច្បាប់៕

វីដេអូ

ផ្សាយ​ផ្ទាល់​(live)៖ ស្គាល់​គ្នា​តាម​ហេ្វសបុក​ណាត់​ជួប​គ្នា​នៅ​ផ្ទះ​សំណាក់​បៃតង​ខាង​ប្រុស​យក​កាំបិត​ភ្ជង់​ក​ប្លន់​យក​គ្រឿង​អលង្ការ​នឹង​ទូរសព្ទ​គិត​ជា​ទឹកប្រាក់​អស់​ជាង​៣០០០ដុល្លារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​ក្នុង​សង្កាត់​អូរបែកក្អម​ខណ្ឌសែនសុខ​ក្រុង​ភ្នំពេញ

Posted by Fresh News TV on Tuesday, January 1, 2019

ប្រភព៖ Fresh News

បញ្ចេញយោបល់
Loading...