បី​ដៃ​​ពេញ​ៗកណ្ដាល​​មុខ​របស់ floyd ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ជប៉ុន​ចាញ់​យ៉ាង​អស់​ចិត្ត​ថ្ងៃ​ឆ្លង​ឆ្នាំ

0
10
Loading...

ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather បាន​ប្រើ​ពេល​ត្រឹម​ជាង ២ នាទី​នៃ​ទឹក​ទី​១​ប៉ុណ្ណោះ​ ដើម្បី​ផ្ដួល​ដៃ​គូ TYenshin Nasukawa ​ដែល​ជា​ជនជាតិជប៉ុន​​ ដោយ​កណ្ដាប់​ដៃ​​ពោរពេញ​ដោយ​​ទម្ងន់​កាល​ពី​យប់មិញ​នេះ​​​នៅ​ប្រទេស​ជប៉ុន។​​​ការ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជើង​ខ្លាំង​របស់​ជប៉ុន​​​ហាក់​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ floyd mayweather ពោល​គឺ​មាន​ភាព​ក្មេង​ខ្ចី​ជាង​អ្នក​ប្រដាល់​អាមេរិក​ដាច់​តែ​ម្ដង។ floyd ​ដើរ​ចូល​វាយ​ដោយ​គ្មាន​ញញើត​​ និង​វាយ​ចេញ​​​ជា​បន្ទាប់​ៗ ។ បើ​ទោះ​បាន​វាយ​តបត​មក​កាន់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​យ៉ាង​ណា​ ហាក់​មិន​ចំ​គោលដៅ។ ស្រប​ពេល​ floyd ​វាយ​ចូល​ចំ​ៗ​គោលដៅ និង​​បាន​វាយ​ធ្វើ​ឲ្យ​កីឡាករ Tyenshin រាប់​​១​​លើក​ជា​២​លើក រហូត​ឈាន​ដល់​ការ​រាប់​លើក​ទី​៣ អ្នក​ប្រដាល់​របស់​ម្ចាស់​ផ្ទះ​ក៏​​បាន​ចុះចាញ់។

រំលឹក​ថា អ្នក​ប្រដាល់​របស់​ម្ចាស់​ផ្ទះ TYenshin Nasukawa ​មាន​វ័យ ២១ ឆ្នាំ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​របស់​ជប៉ុន​ ពោល​គឺ​មិន​ដែល​ចាញ់​ក្នុង​ចំណោម ៣២ លើក​របស់​គេ​កន្លង​មក។ ចំណែក​អ្នក​ប្រដាល់​អាមេរិក floyd mayweather ​ធ្លាប់​ប្រកួត ៥០ លើក​​គឺ​មិន​ដែល​ចាញ់​ទាល់​តែ​សោះ៕ ​​

បញ្ចេញយោបល់
Loading...