ដឹងមូលហេតុហើយ ដែលអត់ឃើញបុគ្គលិកសុីនទ្រី ដើរប្រមូលសំរាម ពេលនេះ(មានវីដេអូ)

0
21
Loading...

ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ ប្រាកដជាឆ្ងល់ជាក់ជាមិនខាន ព្រោះមិនឃើញវត្តមានបុគ្គលិកស៊ីនទ្រី ដើរប្រមូលសំរាម តែបែរជាឃើញបងៗប្រជាការពារដើរប្រមូលជំនួសទៅវិញ។ ក្នុងនោះកាលពីម្សិលមិញនេះ គេបានឃើញក្នុងហ្វេសប៊ុករបស់ “រដ្ឋបាល ខណ្ឌដូនពេញ” បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ពីបញ្ហាមួយនេះ ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖

“នាព្រឹកថ្ងៃព្រហស្បត្ត៍ ០៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧,៣០នាទី នៅក្នុងមូលដ្ឋានមានការកកស្ទះសំរាមដោយបុគ្គលិកសុីនទ្រីធ្វេីកូដកម្មតំឡេីងប្រាក់ខែ​ ហេីយគ្មានកំលាំងសំអាត និងយោងតាមបញ្ជាផ្ទាល់ពីឯកឧត្តម​ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២​ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន។

ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រេីប្រាស់កំលាំប្រជាការពារខណ្ឌសរុប​ ៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន០៤​ គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ​០៤គ្រឿង ម៉ូតូកង់បី​របស់រដ្ឋបាលខណ្ឌចំនួន០៤គ្រឿង បានចេញប្រមូល និង ដឹកជញ្ជូន សំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ។”៕

Facebook

ព្រឹកនេះកម្លាំងប្រជាការពារខណ្ឌដូនពេញគ្រប់គោលដៅ បានបញ្ចេញម៉ូតូកង់បី និងរថយន្ត ក្នុងនោះមាន៖ រថយន្តសាលាខណ្ឌ ០៥គ្រឿង ម៉ូតូកង់បី ០៤គ្រឿង គ្រឿងចក្រ ០១គ្រឿង និងជួលរថយន្តបន្ថែមចំនួន ០៤គ្រឿងទៀត ដើម្បីប្រមូល ដឹកជញ្ជូន និងសំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ។

Posted by រដ្ឋបាល ខណ្ឌដូនពេញ on Wednesday, December 26, 2018

បញ្ចេញយោបល់
Loading...