ទេព បូព្រឹក្ស យកថវិការ ដែលបានមកពីសំណងទៅធ្វើរឿងអ្វីខ្លះ?

0
30
Loading...

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ ករណីបុរសម្នាក់ ដែលបាន ជះទឹកស្រាបៀ និងគប់កំប៉ុងស្រាបៀ លើតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ទេព បូព្រឹក្ស ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយភាគីខាងជនបង្កឈ្មោះ ឆេង រស្មី ក៏បានចេញមុខធ្វើការសុំទោសជាសាធារណៈរាល់កំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តពេលកន្លងមក ព្រមទាំងសងជំងឺចិត្តដល់ តារាចម្រៀងរូបនេះដល់ទៅ១មុឺនដុល្លារ។​

តារាចម្រៀង ទេព បូព្រឹក្ស ក៏បានបញ្ជាក់បន្ថែមទៀតនៅក្នុងសន្និសីទសារព័ត៌មានថា សម្រាប់សំណងជំងឺចិត្ត១ម៉ឺនដុល្លារនេះ កញ្ញានឹងយកទៅបរិច្ចាគ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន៣ពាន់ដុល្លារ នៅសល់៧ពាន់ដុល្លារទៀត កញ្ញានឹងធ្វើការផុសលើផេកផ្ទាល់ខ្លួននៅរាល់ពេលដែលកញ្ញាបានចុះជួយនៅកន្លែងណាមួយ រឺមួយទៀតអាចតាមរយៈប្រធានសមាគមអ្នកសិល្បៈតែម្តង សម្រាប់ចាក់ចែងបន្ត។

ទោះបីជារឿងបានដោះស្រាយរួចក៏ដោយ ក៏ ទេព បូព្រឹក្ស ហាក់មិនទាន់មានអារម្មណ៍ល្អឡើងវិញនៅឡើយទេ ជាហេតុដូចនេះទើបលោក ហេង ឡុង បានបង្ហោះសារមួយសួរបងប្អូនទាំងអស់គ្នាថា៖ “តើបងប្អូនគាំទ្រទេ បើកញ្ញាទេពបូព្រឹក្សយកថវិកាដែលបានមកពីសំណងទៅជួយតារាកំប្លែងនាយសានម៉ៅ​ និងនាយក្តឹប​ ដែលកំពុងតែមានជំងឺធ្ងន់? បើគាំទ្រសូម share លើកទឹកចិត្តកញ្ញាម្នាក់មួយផងបងប្អូន គាត់កំពុងតែបាក់ទឹកចិត្តសង្ឃឹមថាឆ្លងកាត់អំពើមនុស្សធម៌ទាំងនេះនឹងធ្វើឲ្យគាត់មានភាពសប្បាយរីករាយជាធម្មតាវិញ”៕

បញ្ចេញយោបល់
Loading...