ក្ដុកក្ដួល!ម៉ាក់ខ្លាចកូនឃ្លាន ខំឆុងទឹកដោះគោទុកឲ្យញុំា កូនញាំទៅណាតិចទៀត ម៉ាក់លែងបានឆុងហើយ(មានវីដេអូ)

0
145
Loading...

​ស្ត្រី​ម្នាក់​ជា​ម្ដាយ​ បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​បំផុត​ក្នុង​មួយ​ជីវិត​នេះ ​បន្ទាប់​ពី​កូន​ប្រុស​ជា​ទីស្រលាញ់​បាន​លាចាក​លោក​ទាំង​វ័យ​ក្មេង ​និង​កំពុង​ពេញ​ស្រលាញ់​ដោយ​សារ​ជំងឺ​កាច​សាហាវ​មួយ​កាល​ពី​ពេល​ថ្មី​ៗ។​ម្ដាយ​ឪពុក និង​សាច់​ញាតិ​យំ​សោក​ពីរ​បី​ថ្ងៃ​ហើយ​ពេល​ដឹង​ថា កូន​នេះ​ឈឺ​ធ្ងន់​ត្រូវ​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់ ​រហូត​សម្រេច​វះកាត់​ទៀត​ផង។ ​កុមារ​នេះ​នៅ​ម្ដុំ​ភ្នំ​បាសិត ស្រុក​ពញ្ញាឮ ​ខេត្ត​កណ្ដាល ​និង​មាន​អាការៈ​ក្ដៅ​ខ្លួន​រាក​ខ្លាំង​តែ​មួយ​ថ្ងៃ​រហូត​ស្ដើង​ពោះ​វៀន និង​ធ្លាយ​ពោះវៀន ​ទោះ​វះកាត់​ក៏​មិន​អាច​ជួយ​បាន។ ​កុមារ​កម្សត់​​អាយុ​ទើប​ជាង ៤​ខែ ​ឈ្មោះ សាក់ គីមឡាយ ​ស្លាប់​នៅ​ថ្ងៃ​ទី ២៧ និង​បញ្ចុះ​ថ្ងៃ​ទី ២៨​ធ្នូ​នេះ ​ក្រោម​​សម្លេង​ទ្រហ៊ោយំ​ស្ទើរ​ប្រេះ​ទ្រូង​ទៅ​ហើយ ​ព្រោះ​តែ​សោក​ស្ដាយ​ក្មេង​ដែល​មិន​មាន​កំហុស​អ្វី​ បែរ​ត្រូវ​មច្ចុរាជ​ផ្ដាច់​ជីវិត​ស្រស់​ៗ និង​លឿន​រហ័សពេក​។​ក្រោយ​ពេល​ស្លាប់​ម្ដាយ​ទប់​អារម្មណ៍​សឹង​ពុំ​បាន ​មហាសែន​ស្ដាយ​កូន​ប្រុស​ដ៏​ស្រស់​ស្អាត និង​មាន​អវយវៈ​គ្រប់​គ្រាន់​អស់​ហើយ​បែរ​ស្ពាយ​ជំងឺ​មក​តាម។ ​ម្ដាយ​ក្មេង​ប្រុស​បាន​សរសេរ​រៀប​រាប់​ទាំង​ក្ដុក​ក្ដួល​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា «ម៉ាក់​ខ្លាច​កូន​ឃ្លាន​ម៉ាក់​ខំ​ឆុងទឹក​ដោះ​គោ​ទុក​អោយ​ញុំា​ កូន​ញំុា​ទៅ​ណា​កូន​ណា​តិច​ទៀតម៉ាក់​លែង​បាន​ឆុង​ដោះ​គោ​អោយ​កូនញំុា​ទៀត​ហើយ​កូនញំុា​ទៅ​ណា​កូន។ថ្ងែនេះ​ជាថ្ងៃ​ដែល​កូន​លា​ម៉ាក់​រហូត​ហើយ​ម៉ាក់​លែង​បាន​នៅ​ក្បែរ​កូន​ដូច​មុន​ទៀត​ហើយ​គ្រួសារ​យើង​អវត្តមាន​រូប​កូន​ម្នាក់​ហើយ​ម៉ាក់​រស់​នៅ​ពិបាក​ជាង​ស្លាប់​ទៅទៀត​តើកូន​ដឹង​អត់? ស្នាម​ញញឹម​កូន​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​ម៉ាក់​ជានិច្ច»៕

😿😿😿😓😓

Posted by Seom Savy on Thursday, December 27, 2018

 

 

(អត្ថបទ៖ ជាតិបុត្រ)

បញ្ចេញយោបល់
Loading...