ផ្ទុះការរិះគន់រឿងអោយសិស្សដើរជាន់អំបែងកែវ ដើម្បីជោគជ័យ ពេលនេះលោកគ្រូនោះចេញមុខបកស្រាយហើយ

0
769
Loading...

ភ្នំពេញ រឿងរ៉ាវដែល មហាជនមួយចំនួនធំមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ គេបានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Sien SamRith បានបង្ហោះរូបភាព និងវីដេអូមួយ ដែលបានធ្វើឲ្យ។ភ្ចាប់ជាមួយគ្នានោះម្ចាស់ហ្វេសប៊ុកម្នាក់នេះបានសរសេរថា ៖”បើអ្នកគិតថាល្អ គិតថាស្រលាញ់ អ្នកត្រូវតែធ្វើ ហើយត្រូវតែដុសខាត់ខ្លួនឯងជាមុនសិន រឿងតូចតាចបែប នេះ មិនមែនជាឧបសក័្តសំរាប់យើងទេ អគុណលោកគ្រូ អ្នកគ្រូទាំងអស់គ្នា អគុណMSL ដែលបានបង្រៀនវគ្គបណ្តុះបណ្តាលពិសេសមួយនេះ”។ទំាងអស់នេះ ជាមូលហេតុដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ សិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលមួយឈ្មោះ “អាថ៌កំបាំង២១យ៉ាងរបស់មហាសេដ្ឋី” គឺមានវគ្គមួយតម្រូវឲ្យសិក្ខាកាមត្រូវដើរលើ កម្ទេច​អំបែង (កែវ, ដប)។

ក្រោយពីឃើញទិដ្ឋភាពបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញអារម្មណ៍ពេញចិត្ត ហើយអ្នកខ្លះមិនពេញចិត្ត ព្រមទាំងមានសំនួរជា ច្រើនទាក់ទងវគ្គបណ្តុះបណ្តាលមួយនេះ ចំណែកអ្នកខ្លះប្រើពាក្យរិះគន់ខ្លាំងៗថែមទៀតផង។ប៉ុន្តែឃើញសង្កេតឃើញមតិរិះគន់ច្រើនសូមប្បីតែលោក វីល្លាម ក៌រិះគន់ថា “មានសាលាបង្រៀនភាពជោគជ័យមួយឈ្មោះ MSL បានញុះញង់នាំយុវជនយុវតីអោយដេីរលេីអំបែងកែវ ដែលគេហៅថាវគ្គសិក្សាពិសេស ។ នេះជាករណីប្លែកមួយដែលជាលក្ខណៈទារុណកម្ម មិនមែនជាបច្ចេកទេសក្នុងប្រព័ន្ធអប់រំឡេីយសូម ក្រសួងអប់រំមេត្តា ពិនិត្យករណី នេះ ” រីឯក្នុងថ្ងៃនេះលោកគ្រូម្នាក់ដែលបានបណ្តុះបណ្តាលក្នុងវគ្គពិសេសនេះ បានចេញមកបកស្រាយហើយនៅរាល់ចម្ងល់មួយចំនួនចំពោះអ្នកដែលបានចោទសួរ នៅក្នុងហ្វេសប៊ុកគាត់ដែលមានឈ្មោះ Seiha Voeurn។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាការបកស្រាយរបស់គាត់យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ដើម្បីឲ្យអស់មន្ទិលសង្ស័យ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

walk on glasses

Scaring walk on the glass

Posted by Oun Monito on Thursday, December 27, 2018

បញ្ចេញយោបល់
Loading...