អ្វីជាស្ថានភាពដែលធ្វើឲ្យទូរទស្សន៍CNC ដកថ្នាក់ដឹកនាំជាបន្តរ បន្ទាប់ ?

0
22
Loading...

លោកម៉ុន រាម៉ាឌី លោកហ៊ុយ វណ្ណះ និងលោកអៀត ដារ៉ាវុធ ត្រូវបានរកឃើញថា បានលួចកឹបកេង និងក្លែងបន្លំឯកសារ យកប្រាក់ក្រុមហ៊ុន រាប់សឹបមុឺនដុល្លា ក្នុងរយះពេល៥ឆ្នាំមកហើយ ?

បើនិយាយពីអាយុកាល ស្ថានីយន៍ទូរទស្សន៍CNC បានដំណើររបស់ខ្លួន រយៈពេល៥ឆ្នាំមកហើយ ក្នុងចំណោមស្ថានីយ៍ទាំង3របស់ក្រុមហ៊ុនCBS មានCTN My TV និងCNC ដែលមានលោកឧកញ៉ាគិត ជាម្ចាស់ ។

គួរបញ្ចាក់ថា មុនបែកធ្លាយ សារសម្លេងសម្តេចហ៊ុន សែន ទៅដល់បណ្តាញសង្គម ហើយក៍មាននិងមានការ ផ្សាយជាបន្តបន្ទាប់ពីវិទ្យុអាសុីសេរី និងកាសែតCambodia Daily’s ស្តីពីការឲ្យលោកអគ្គនាយកអ៊ុក វរ៉ា ដកខ្លួនចេញពីការគ្រប់គ្រងTV CNC ក្រោយការតែតាំងរយះពេល៣សប្តាហ៍ផងនោះ យោងតាមសារសម្លេងសម្តេចហ៊ុន សែន បានធ្វើការដោយចោទប្រកាន់ថា ការដឹកនាំរបស់អ៊ុក វរ៉ា មកលើស្ថាបន័នេះ មានគម្រោងដកបុគ្គលឹកជាង៣០រូបក្នុងចំណោមបុគ្គលិកជាង១០០នាក់ ថាខុសច្បាប់ការងារ ? ដែលក្នុងសារសម្តេចហ៊ុន សែន ទៀមទារឲ្យលោកអ៊ុកវរ៉ា ត្រូវតែដកខ្លួនចេញជាបន្ទាន់ ទោះលោកឧកញ៉ាគិត ម៉េង ដែលជាម្ចាស់ស្ថានីយ៍ផ្ទាល់ ជាអ្នកតែងតាំងលោអ៊ុក វរ៉ាផ្ទាល់ក៍មិនអាច ប្រឆាំងនឹងបញ្ជាររបស់សម្តេចហ៊ុន សែន ផងដែរ ។

គួររំលឹកថា មុនការតែងតាំង លោកអ៊ុក វរ៉ា មកគ្រប់គ្រងនៅក្នុងស្ថានីយ៍ទូរទស្សន៍CNC នេះ អង្គភាពនេះ ត្រូវមនុស្សជំនិតលោកឧកញ៉ាគិត ម៉េង លួចបង្ហើបឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍មួយនេះ បានខាត់បង់មានរយះពេល៥ឆ្នាំមកហើយ ក្នុង១ឆ្នាំខាតបង់ជិត២លាន ដុល្លាដោយសារការគ្រប់គ្រង់ មិនតម្លារ ភាពតាំងពីសម័យលោកសោម ឆៃយ៉ា បន្ទាប់លោកម៉ុន រ៉ាម៉ាឌី និងហ៊ុយ វណ្ណះ ។ ប៉ុន្តែអ្វីដែលម្ចាស់ស្ថានីយន៍ និយាយមិនកើត យំមិនចេញនោះដោយសារលោក បាន រកឃើញ ការប្រព្រឹត្តិរបស់ ថ្នាក់ដឹកនាំ មានលោកម៉ុន រាម៉ាឌី លោកហ៊ុយ វណ្ណះ បានកឹបកេង និងក្លែងបន្លំប្រាក់ ក្នុងនោះមានលោកអៀត ដារ៉ាវុធ ជាអ្នករៀបចំក្រដាស់ស្នាមឯកសារ រហូតមានទឺកប្រាក់រាប់សឺបមុឺនដុល្លាប្រាក់ចំណាយ ផ្សេងៗ នៃប្រតិបត្តិការប្រចាំថ្ងៃ និងប្រចាំខែ លើការផលិតគ្រប់កម្មវិធី ស្ទើរតែទាំងអស់ របស់TV CNC ។

នេះបើយោងតាមឯកសារស្រាវជ្រាវសវនកម្មផ្ទៃក្នុងរបស់CBS និងRoyal Group ដែលគេបានរកឃើញតាំងពីឆ្នាំ២០១៦ មកម្លេះ ។ តាមការបញ្ចាក់ ពីប្រភពមនុស្សជំនិត លោកឧកញ៉ាគិត ម៉េង ឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍CNC បានខាតប្រាក់១ខែប្រមាណ១៦ មុឺនដុល្លា មានរយះកាលជាង៥ឆ្នាំមកហើយ ដោយសារការគ្រប់គ្រង់មិនតម្លាភាព ការកឹបកេង និងក្លែងឯកសារលើចណាយផ្សេងៗលើថ្លៃផលិតកម្មវិធី ដូចពាក្យថា « ថៅកែជាខាតបង់ ឯអ្នកគ្រប់គ្រង ជាមាន បាន » ម្នាក់ៗបានក្លាយជាសេដ្ឋី មានប្រាក់រាប់សឹប មុឺនដុល្លា ផ្ទះវិឡារាប់ភ្លេច និងមានរថយន្តទំនើបៗជិះច្រើនគ្រឿង រស់ក្នុងជីវភាពហុឺហារ សប្បាយជាងថៅកែខ្លួនទៅទៀត .? តើទ្រព្យសម្បត្តិ ទាំងនេះវាបានមកពីណា ? បើស្ថានភាពអ្នកគ្រប់គ្រងអង្គភាពនេះ មុនមកចូលធ្វើការ នៅTV CNC រកតែរថយន្តល្អជិះមិនទាន់បានផងនោះ .. ? គ្រាន់តែបានមកគ្រប់គ្រងនៅTV CNC មិនបានប៉ុន្មានឆ្នាំផង ម្នាក់ៗជីវភាពប្លែក ពីមួយឆ្នាំទៅមួយឆ្នាំរហូតមានរថយន្តទំនើបជិះសុទ្ធតែ៥៧០ តម្លៃជិត២០មុឺនដុល្លា ផ្ទះវិឡា ដីរាប់កន្លែង តើមានប្រាក់មកពីណា បើពួកគេមិនប្រព្រឹត្តិពុករលួយ លួចលុយថៅកែ ធ្វើមានបាននោះ ?

ដោយមិនអាចឲ្យពួកគេ ប្រព្រិត្តិអំពើពុករលួយ កឺបកេងបានតទៅទៀត និងមិនអាចទ្រទ្រង់នឹងការខាតបង់រាប់ខែរាប់ឆ្នាំ ផងនោះ នាថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៨ កន្លងមកលោកឧកញ៉ា គិត ម៉េង ត្រូវតែបង្ខំចិត្តដកថ្នាក់ដឹកនាំទាំងនោះចោល (លោកម៉ុន រាម៉ាឌី , លោកហ៊ុយ វណ្ណ ) ដោយមិនឲ្យ ពួកគេដឹងខ្លួនផងទេ ដោយ សុំឲ្យពួកគេមានតួនាទីត្រឹមទីប្រឹក្សាCBS ( តួនាទីខ្យល់) ហើយ បានតែតាំងលោកអ៊ុក វរ៉ា ជាអនុប្រធានរ៉ូយ៉ាល់គ្រូប និងជាCEO ជាង១០ក្រុមហ៊ុន នៃបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនRoyal Group ឲ្យមកគ្រប់គ្រងនៅស្ថានីយ៍ទូរទស្សន៍CNC វិញ ដើម្បីស្តារស្ថានការណ៍នៃការខាតបង់ របស់អង្គភាពមួយនេះ ដែលបង្ករ ឡើងពីអ្នកគ្រប់គ្រងមុន រួមផ្សំទាំងការខ្វះសមត្ថភាព និងការប្រព្រឹត្តិលួចលុយថៅកែផង ដែលពួកគេបានធ្វើរយះពេល៥ឆ្នាំមកហើយ ។

ក្នុងរយះពេល២១ថ្ងៃ ដែលលោកអ៊ុក វរ៉ា បានគ្រប់គ្រងនៅCNC លោកមិនបានធ្វើការផ្លាសប្តូរចនាសម្ពន្ធ័ចាស់ទាំងស្រុងទេ ដោយគ្រាន់រៀបចំបែបបទធ្វើការជាលក្ខណះសមូហភាព និងបែងចែកការទទួលខុសត្រូវនៃការងារតាមតួនាទីការងារដែលមានស្រាប់ គ្រាន់តែរៀបចំយន្តការថ្មីៗ បន្ថែមទៀត ដែលCNC ពីមុន មិនមាន ឲ្យមាន និងជាលក្ខណះបើកចំហរនាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសការចំណាយលើការផលិតកម្មផ្សេងៗ គឺសុំឲ្យក្រុមអ្នកផលិត រៀបចំដោយខ្លួនឯង ងាយស្រួលប្រើប្រាស់ចំគោលដៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងតម្លាភាព និយាយឲ្យចំគឺការរៀបចំយន្តការថ្មីរបស់លោកអ៊ុក វរ៉ា មានលក្ខណះខុស ឆ្ងាយពីអ្នកគ្រប់គ្រងមុន ដូចមេឃ និងដី ពិសេសការបែងតួនាទីការងារ ការប្រើប្រាស់ថវិការ មិនដូចអ្នកគ្រប់គ្រងមុន ប្រើយន្តការចង្អៀត ( បញ្ជីរស្នាមដឹងមនុស្សគ្នាឯង៣នាក់ ) អ្នកផ្សេងហ៊ាមដឹងលឺ មិនតម្លាភាព សុីលើក្បាលបុគ្គលិកក្រោមឱវាទ ការប្រើតែភាសា មានតែអំណួត គម្រាម គំហែងសំឡុត ពុករលួយ បក្ខពួកនិយម បង្ខំឲ្យកូនចៅរកលុយខាងក្រៅឲ្យខ្លួន បើនរណាមិនព្រម ដកពីតួនាទី ឬដកបញ្ឍរជើងរាប់ខែ នៅរាល់ប្រជុំម្តងៗ គឺយកតែឈ្មោះថៅកែ (ឧកញ៉ាគិត ម៉េង ) ប្រើឈ្មោះថ្នាក់ដឹកកំពូល ( សម្តេចហ៊ុន ហ៊ុន ) មកគម្រាម សំឡុត ដល់បុគ្គលឹកថ្នាក់ក្រោមជាដើម ល ។ នេះជារបៀបការដឹកនាំរបស់ពួកមុន ដែលទង្វើរទាំងអស់នេះ ត្រូវបានគ្រប់CEO របស់ក្រុមហ៊ុនRoyal Group គេបានដឹងទាំងអស់ ប៉ុន្តែរ គ្រាន់មិនទាន់មានចំណាត់ការតាមផ្លូវច្បាប់ ពិសេសរឿងករណីលួចកឺបកេង ក្លែងបន្លំឯកសារចំណាយផ្សេងៗ ដែលពួកគេ ( មានលោកម៉ុន រាម៉ាឌី លោកហ៊ុយ វណ្ណះ និងលោកអៀត ដារ៉ាវុធ ) បានឃុបឃិត គ្នាលួចលុយថៅកែ រាប់សឹបមុឺនដុល្លាក្នុងមួយឆ្នាំៗ ។

អ្វីដែលសម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍​ គឺជាការប្រមាថគំរាមគំហែង ​លោក​ឧកញ៉ា​គិត ម៉េង និង ​លោកអ៊ុក វូរ៉ា។

អ្វីជាស្ថានភាពដែលធ្វើឲ្យទូរទស្សន៍CNC ដកថ្នាក់ដឹកនាំជាបន្តរ បន្ទាប់ .?៙ លោកម៉ុន រាម៉ាឌី លោកហ៊ុយ វណ្ណះ និងលោកអៀត…

Posted by CTN TV on Thursday, December 27, 2018

បញ្ចេញយោបល់
Loading...