ចេញមុខហើយ! ជើងខ្លំាំងគប់កំប៉ុងស្រាបៀលើ បូព្រឹក្ស ចេញមុខបកស្រាយហើយព្រឹកនេះលោកថាការគប់នោះមកពី….

0
7
Loading...

ក្រោយពីផ្ទុះរឿង កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៍ល្បីមួយរូប ដែលត្រូវគេជះសា្របៀរ និងយកកំប៉ុងស្រាបៀរគប់ កាលពីវេលាម៉ោង ៩ និង៥០នាទី យប់មិញនេះ នៅចំនុចភោជនីយដ្ឋានមួយកន្លែង ឈ្មោះ “សមុទ្រ”។ នៅព្រឹកនេះ ខាងជនបង្ក និងកញ្ញា ទេព​ពូព្រឹក្ស បានជួបដោះស្រាយគ្នាហើយ បើតាមគណណីរបស់លោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ព័ត៌មានថ្មី៖​ នាព្រឹកថ្ងៃទី 27 ខែធ្នូ​ ឆ្នាំ 2019 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញា ទេព បូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី (រូបខាងក្រោម​)​ ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។
ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង! តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?
បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?
តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឱ្យមហាជន​ជួយរកយុត្តិធម៌?


សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន 3 ចំណុចដូចខាងក្រោម:

១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ
៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។

ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។
អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន👏👏”៕

បញ្ចេញយោបល់
Loading...