ទីបំផុត លោកឧកញ៉ា ឌួង ឆាយ បានសម្រេចចិត្តប្តឹងឯកឧត្តម WILLIAM GUANG ដោយទាមទារសងជំងឺចិត្ត នូវទឹកប្រាក់រហូតដល់ទៅ….

0
24
Loading...

រឿងជំលោះពាក្យសម្តីរវាងលោកឧញ៉ា ឌួង ឆាយ ហើយនិងឯកឧត្តម William ក្នងពេលប៉ុន្មានថ្ងៃនេះ គឺមានសភាពស្ងប់ស្ងាត់ហើយ បន្ទាប់ពីឯកឧត្តម William បានប្តឹងលោកឧកញ៉ា ឌួង ឆាយ​ មក តែស្ថិតនៅក្នុងការតាមដាន។ ស្រាប់តែពេលនេះគឺឡើងកំដៅទៀតហើយ គឺលោកឧកញ៉ា ឌួង ឆាយ ថ្ងៃនេះគឺបានប្តឹងបកទៅឯកឧត្តម William វិញហើយ។

យោងតាមគណនីហ្វេសបុកលោកឧកញ៉ា ឌួង​ ឆាយ បានធ្វើការបង្ហោះសារថា​​ «ខ្ញុំបាទបានប្តឹងបកមនុស្សកំសាក William Guang តាមការគាំទ្ររបស់ពូមីងបងប្អូនទាំងអស់គ្នា 🙏»។ ហើយលោកឧកញ៉ា ឌួង ឆាយ​ បានប្តឹង ឯកឧត្តម William ទៅលើករណី មួយចំនួនមានដូចជា៖

ឯកឧត្តម William បានបង្ហោះកាលពីថ្ងៃទី ១១ ធ្នូរ ឆ្នាំ ២០១៨ ថា «ក្លឹបមានបង់ពន្ធឬនៅ? ហាងមានបង់ពន្ធឬនៅ? កាលពីសម័យរកសុីជាមួយផ្លាកពាណិជ្ចកម្មមានពាក់ព័ន្ធលុយខ្មៅកគោក មកដល់ថ្ងៃនេះ Clear ហើយឬនៅ? ឪពុកមានពាក់ព័ន្ធនឹងបណ្តាញចារកម្មយួនពេលនេះនិយាយខ្មែរច្បាស់ឬនៅ?»។

ហើយក្នុងលិខិតប្តឹងនោះផងដែរ លោកឧកញ់ាឌួងឆាយ បានសំណូមពរអោយ ឯកឧត្តម William ធ្វើលិខិតសុំទោសជាសាធារណះ ដើម្បីជៀសវាងការភ័ន្តច្រឡំពីសំណាក់មហាជន និងដៃគូរពាណិជ្ចកម្មរបស់ខ្ញុំ ដែលបានបាត់បង់ទំនប់ចិត្តមកលើរូបខ្ញុំបាទ និងឪពុកខ្ញុំបាទ ដោយសារតែការបរិហារកេរ្តិ៍របស់លោក សុខសុវណ្ណ វឌ្ឃនាសាប៊ុង។

បញ្ចេញយោបល់
Loading...