តារាFacebookល្បីម្នាក់នេះ ប្រិយមិត្តចង់ដឹងទេថាគាត់មានអាយុប៉ុន្មាន?

0
4
Loading...

ភ្នំពេញ កាលពីម្សិលមិញ តារាភេទទី៣ មកពីប្រទេសថៃហើយម្នាក់ៗ ដាក់ឈ្មោះថា “យាយគ្រវី” នោះបានធ្វើឲ្យមហាជនដែលជាយុវវ័យនៅទីក្រុងភ្នំពេញ ភ្ញាក់ផ្អើលចំពោះវត្តមានរបស់គាត់ ។យើងសង្កេតឃើញថា មានមនុស្សជាច្រើននាំគ្នាទៅមើលហើយគាំទ្រ ព្រមទាំងថតរូប Selfie ជាមួយនៅឯខេត្ត សៀមរាប ផងដែរ ដើម្បីបង្ហោះតាមបណ្តាញសង្គមហ្វេសបុក។ ខណៈដែលមានការគាំទ្របែបនេះ ក៏មានមតិមួយចំនួនមានការរិះគន់ចំពោះការគាំទ្រទាំងនេះផងដែរ។តាមពិតយាយគ្រវីមាន ឈ្មោះថា “Sitang Buathong” “ស៊ីតាង បួរថង” ហើយគាត់មានអាយុពិតដល់ទៅ ៥៩ឆ្នាំឯណោះ តែបានក្លាយជាតារាហ្វេសបុក និង Instagram ដល់ថ្នាក់តំបន់ ពោលរួមមានទាំងប្រទេសថៃ ទាំងប្រទេសកម្ពុជា ទាំងប្រទេសហ្វីលីពីនផងដែរ។

ការងារពិតប្រាកដរបស់គាត់ជាមេធាវី តែគាត់បានឈប់ពីការងារនេះជាង១៥ឆ្នាំមកហើយ ក្រោយមកបានក្លាយជាតារាល្បីគឺដោយសារតែ រាំគ្រវីសក់នៅលើវីដេអូមួយចំនួនជាមួយប្រុសក្មេងៗដែលស្លៀកសំលៀបំពាក់ស៊ិចស៊ី ដើម្បីឲ្យមនុស្សភាគច្រើនសើចកំសាន្តសប្បាយនឹងការសម្តែងរបស់គាត់៕

បញ្ចេញយោបល់
Loading...