អាសូរ! អ្នក​ស្លាប់កើន​ដល់ ៣៧៩ នាក់ហើយ ដោយ​សារ​រលកយក្សស៊ូណាមិឥណ្ឌូណេស៊ី

0
6
Loading...

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រលក​យក្ស​ស៊ូណាមិននៅ​ឥណ្ឌូណេស៊ី ពេល​នេះ​កើនឡើង​ដល់ ៣៧៩ នាក់ ខណៈ​អ្នក​រងរបួស​មាន​ដល់ទៅ​ ១ ៤៥៩នាក់ និង​បាត់​ខ្លួន​ដល់ទៅ ១២៨ នាក់ឯណោះ ខណៈ​ម្សិលមិញការ​រាយការណ៍​មក​ថាស្លាប់ ២២២ នាក់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី ២៥ ធ្នូ​ ឆ្នាំ ២០១៨ នេះ។

លើ​ស​ពី​នេះ​ខាង​មន្រ្តី​ជំនាញ​បាន​ព្រមាន​ថា​ អាច​នឹង​កើត​មាន​រលក​យក្ស​ស៊ូណាមិ កើត​ឡើង​ជា​ថ្មី និង​បាន​ផ្តល់ដំណឹង​បន្ទាន់ដល់ប្រជាជនឲ្យ​ស្ថិត​ឲ្យ​ឆ្ងាយ​​ពី​ភ្នំភ្លើង Anak Krakatau ផង​ដែរ។

​រលក​យក្ស​ស៊ូណាមិ បាន​វាយប្រហារ​លើ​តំបន់​ឆ្នេរ​សមុទ្រ Sunda Strait របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៤​និង​៣០នាទី​ព្រឹក ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ធ្នូ ឆ្នាំ២០១៨ ។ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​រលក​យក្ស​ស៊ូណាមិ​នេះ​ឡើយ គឺ​អាច​មក​ពី​ការ​រអិល​បាក់​ដី​ក្រោម​បាត​សមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Krakatoa ផ្ទុះ​ឡើង៕

បញ្ចេញយោបល់
Loading...