Facebook Page របស់​ស្ថានីយ៏​ទូរទស្សន៏​ធំ​ៗ ត្រូវ​គេ​លួច​យក​ទៅ​ផុស​រឿង​…

0
14
Loading...

ក្រុមហ៊ុន​ Cambodia Broadcasting Service (CBS) សូម​ជម្រាបជូនដំណឹង​ដល់សាធារណជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ខណៈ​នេះ ​Facebook Page របស់​ CNC,​ CTN ​និង​ My TV ត្រូវ​បាន​ Hacker ​ដណ្តើម​យក​ទៅ​គ្រប់គ្រង​ ហើយ​ពួកគេ​បាន​ផុស​ព័ត៌មាន​តាម​តែអំពើចិត្ត​របស់​ពួកគេ។

ក្រុមហ៊ុន ​CBS ​ស្ថានីយ​ទូរទស្សន៍ CNC ​សូម​ជម្រាប​ជូនថា​ រាល់​ព័ត៌មាន​ដែល​ផុស​នៅ​លើ​ FB Page CNC, CT​N ​និង My TV ចាប់​ពីពេល​នេះ​ទៅ គឺ​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​ ក្រុមហ៊ុន ​CBS​ ឡើយ​។

អ្វីដែលសម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍​នេះ គឺជាការប្រមាថគំរាមគំហែង ​លោក​ឧកញ៉ា​គិត ម៉េង និង ​លោកអ៊ុក វូរ៉ា។ យើងជាបុគ្គលិក CNC សូមស្នើរសុំសម្តេច កុំលូកដៃចូលរឿងផ្ទៃក្នុងរបស់ក្រុមការងារយើងខ្ញុំ និងសូមរក្សារភាពថ្លៃថ្នូរ។​សូមអគុណ។


លោកហ៊ុន សែនបញ្ជាឲ្យលោកអ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ CNC ចុះចេញពីតំណែង លោកហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យលោកអ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ CNC របស់លោកឧកញ៉ាគិត ម៉េងចុះចេញពីតំណែងជាអគ្គនាយករបស់ទូរទស្សន៍មួយនេះជាបន្ទាន់ដោយលោកចោទថា លោកអ៊ុក វូរ៉ា បានរំលោភសិទ្ធិបុគ្គលិកនៅទីនោះយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។ សារសំឡេងរបស់លោកហ៊ុន សែនប្រវែងជាង៩នាទីដែលបែកធ្លាយតាមបណ្តាញសង្គម បានសម្រេចថា លោកអ៊ុក វូរ៉ា ត្រូវជាក្មួយ របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍ CNC រូបនេះមិនអាចធ្វើការនៅទីនោះបានទៀតទេ។ លោកហ៊ុន សែនគំរាមថា ប្រសិនបើលោកឧកញ៉ាគិត ម៉េង មិនដេញលោកអ៊ុក វូរ៉ានេះចោលទេ នោះមានន័យថា លោកគិត ម៉េងនឹងក្លាយជាសត្រូវរបស់លោកហើយការងាររកស៊ីធ្វើជំនួញរបស់លោកគិត ម៉េងនឹងត្រូវបញ្ចប់។ លោកហ៊ុន សែនព្រមានថា ការងាររកស៊ីរបស់លោកគិត ម៉េង គឺស្ថិតក្នុងកណ្តាប់ដៃរបស់លោក។ លោកហ៊ុន សែនព្រមានថា ប្រសិនបើលោកអ៊ុក វូរ៉ាបន្តធ្វើការនៅទីនោះទៀតនោះលោកអ៊ុក វូរ៉ានឹងត្រូវអស់អនាគត ក្រោយពីលោកហ៊ុន សែន បានដឹងថា អ្នកគ្រប់គ្រងទូរទស្សន៍CNC រូបនេះមានគម្រោងបណ្តេញបុគ្គលិកចំនួន ៣២នាក់មិនឲ្យធ្វើការនៅទីនោះទៀត។ លោកហ៊ុន សែនសារភាពថាបុគ្គលិករបស់ទូរទស្សន៍ CNC និង CTN ភាគច្រើនបានទទួលការឧបត្ថម្ភថវិកាញឹកញាប់ពីលោកនិងភរិយារបស់លោកហើយការងាររបស់លោកភាគច្រើនលោកតែងតែពិគ្រោះជាមួយលោកឧកញ៉ា គិត ម៉េង ដែលជាប្រធានស្ថានីយ៍ទូរទស្សន៍ទាំងនេះ។ លោកហ៊ុន សែនព្រមានថា ប្រសិនបើលោកអ៊ុក វូរ៉ាមិនព្រមដើរចេញពីស្ថានីយ៍ទូរទស្សន៍ CNCទេ នោះមានមនុស្សជាច្រើនបះបោរនាំគ្នាធ្វើបាតុកម្មនៅទីនោះជាមិនខាន ហើយបើមិនមានទេ លោកសុខចិត្តថា្វយបង្គំតែម្តង។ The Cambodia Daily នៅមិនទាន់អាចសុំប្រតិកម្មពីលោកអ៊ុក វូរ៉ា បាននៅឡើយទេថា តើលោកហ៊ាននៅបន្តធ្វើការនៅស្ថានីយ៍ទូរទស្សន៍ CNC ទៀតឬយ៉ាងណា។ ប្រភពមួយចំនួនឲ្យដឹងថា លោកអ៊ុក វូរ៉ា អាចភៀសខ្លួនទៅក្រៅប្រទេសមួយរយៈ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដ៏គួរឲ្យជឿទុកចិត្តបានឲ្យដឹងថា បញ្ហានៅក្នុងស្ថានីយ៍ទូរទស្សន៍ CNC ដែលឈានរហូតទៅដល់មានការខឹងសម្បារពីលោកហ៊ុន សែនដូច្នេះដោយសារលោកអ៊ុក វូរ៉ា បានឲ្យបុគ្គលិកស្រីម្នាក់នៅទីនោះឈប់ពីការងារក្នុងពេលដែលនាងមានផ្ទៃពោះ ហើយបុគ្គលិកស្រីរូបនោះត្រូវជាសាច់ញាតិរបស់លោកហ៊ុន សែន។ ប្រភពដដែលឲ្យដឹងថា សូម្បីពិធីករក្នុងស្ថានីយ៍CNC មួយចំនួនបានហៅលោកហ៊ុន សែន និងភរិយារបស់លោកយ៉ាងជិតដិតរហូតដល់ប្រើពាក្យលោកប៉ា អ្នកម៉ាក់ថែមទៀតផង។

បញ្ចេញយោបល់
Loading...