ឌីជេក្តឹប ទ្រាំលែងបានហើយ ចំពោះគេចោទថាលោក ជួញដូរគ្រឿងញៀន ដោយ…

0
13
Loading...

លោក ចាន់ សំណាង ដែលគេតែងតែហៅលោកថា ឌីជេក្តឹប មួយរយៈចុងក្រោយនេះ គេឃើញជីវិតផ្ទាល់ខ្លួនរបស់លោកហាក់មានទុក្ខមិនទាន់រសាយនៅឡើយ ចាប់តាំងពីឪពុករបស់គាត់បានស្លាប់មក។ ចំណែកមុននេះបន្តិចទៀត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ គេបានឃើញ ឌីជេក្តឹបបានបង្ហោះសារដ៏ក្តៅគគុកមួយប្រហែលជាមានគេចោទប្រកាន់លោកចំពោះរឿងមួយដែលសង្គមយើងស្អប់ខ្ពើមបំផុត។ ដោយក្នុងនោះលោកបានបញ្ជាក់ថា៖

“បណ្តាំ: បើខ្ញុំបានជួញដូរគ្រឿងញៀនពិតមែន “សូមឲ្យខ្ញុំជាប់គុកគ្មានថ្ងៃចេញសមតាមកម្មពៀរទៅចុះ” ។ តែបើខ្ញុំពិតជាមិនបានធ្វើថោកដូចពួកអាមនុស្សមើលងាយខ្ញុំ ដែលមានចំណេះមិនចេះចែករំលែកនោះ សូមឲ្យកូនចៅវា ជំនាន់ក្រោយបានរួចផុតពីគ្រោះភ័យនៃគ្រឿងញៀនផង ។ ព្រោះខ្ញុំមិនចង់អោយអាសត្វធាតុណាមកជំពាក់កម្មជាមួយ និងខ្ញុំនោះទេត្រូវចាំ (ពួកអាថោក)។”។ រឿងដែលលោកបានបង្ហោះនេះគឺលោកចង់ឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលបានចោទលោកផ្តេសផ្តាសតែប៉ុណ្ណោះ៕

បញ្ចេញយោបល់
Loading...