តោះចាំមើល! ​បច្ចេកវិទ្យា​​ ៥ នេះ អាច​បំពាក់លើទូរស័ព្ទស្មាតហ្វូន​​ចេញ​ឆ្នាំ ២០១៩

0
12
Loading...

ឆ្នាំ ២០១៩ កៀក​ចូល​មក​ដល់ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជាច្រើន​ កំពុង​រង់ចាំ​បញ្ចេញ​ស្មាតហ្វូន​បំពាក់​បច្ចេកវិទ្យា​ថ្មី ហើយ​អតិថិជន​ដែល​ស្រលាញ់​បច្ចេកវិទ្យា​ទូរសព្ទ​ ក៏​ទន្ទឹង​រង់ចាំ​ពី​ភាព​ពិត​ប្រាកដ​ដូចគ្នា​។

ស្មាតហ្វូន​បត់​បាន​

Samsung មាន​តម្រុយ​ក្នុងការ​ចេញ​​ទូរសព្ទ​អាច​បត់​បាន​ប្រហែល​​មាន​ឈ្មោះ Galaxy F។ ឆ្នាំ ២០១៩ នឹង​មាន​ចំនួន​ទូរសព្ទ​ប្រភេទ​នេះ​ច្រើន ក្នុង​នោះ​រួម​ទាំង​របស់ Huawei ផង​ដែរ​។ ទូរសព្ទ​អេក្រង់​បត់​បាន​នេះ នឹង​អាច​មាន​គំរូ​បង្ហាញ​នៅ​ព្រឹត្តិការណ៍ CES 2019 (Consumer Electronics Show) នៅ​ខែ​មករា​។

ទូរសព្ទ​ប្រើ 5G

  ល្បឿន​បណ្ដាញ 4G/LTE លឿន​ស្រាប់​ទៅ​ហើយ ស្មាតហ្វូន​ប្រើ 5G នឹង​អាច​ផ្តល់​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​លឿន ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​នេះដែរ​។ ក្រុមហ៊ុន​ឡើង​ឆាក​ដំបូង​អាច​មាន OnePlus, Samsung និង Huawei។

ការរចនា Notch បែប​ថ្មី

កាមេរ៉ា​មុខ​ប្រហែល​មិន​អាច​លុប​ចោល​បាន​នោះ​ទេ​។ ទន្ទឹម​នឹង​ការ​វិវត្តន៍​នៃ​អេក្រង់​ស្មាតហ្វូន លាត​ពេញ គ្មាន​ប៊ូតុង Home ចំពោះ​ការ​រចនា Notch នៅ​ខាងមុខ​នឹង​កាត់​បន្ថយ ឬ​អាច​បំបាត់​ចោល​តែ​ម្តង​ជាមួយ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​។

Sensor ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់​Sensor ស្កេន​ម្រាមដៃ​ក្រោម​អេក្រង់ មាន​វត្តមាន​លើ​ទូរសព្ទ​មួយ​ចំនួន​ឆ្នាំ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​សំខាន់ៗ​មួយ​ចំនួន​ដូចជា Samsung មិន​ទាន់​ប្រើ​នោះ​ទេ​។ ចំនួន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​នឹង​ប្រើ​បច្ចេកវិទ្យា​នេះ​នៅ​ឆ្នាំ​បន្ទាប់​។

ការ​កើនឡើង​ចំនួន LensLens លើ​ស្មាតហ្វូន​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​ពី មួយ​រហូត​ដល់​បច្ចុប្បន្ន​មាន ៤ គ្រាប់​។ ទូរសព្ទ​ជាច្រើន​ចាប់ផ្តើម​ផ្តល់​កាមេរ៉ា​កាន់​តែ​ច្រើន​ទាំង មុខ និង​ក្រោយ ដើម្បី​ពង្រឹង​គុណភាព​រូបភាព ឲ្យ​កាន់​តែ​ដូច​លទ្ធផល​ចេញ​ពី​កាមេរ៉ា​អាជីព​ DSLR។ ឆ្នាំ​ក្រោយ​នឹង​ឃើញ​កាមេរ៉ា​កាន់​តែ​ច្រើន​លើ​ទូរសព្ទ អាច​ពិចារណា​បាន​ចំពោះ​ប៉ាតង់​របស់ LG ដែល​បង្ហាញ​កាមេរ៉ា​មាន Lens ដល់​ទៅ ១៦ គ្រាប់​៕

បញ្ចេញយោបល់
Loading...