ពិតជាមានន័យមែន ឳពុកច្រៀងបំពេរកូន (សត្វស៊ីមនុស្ស)

0
19
Loading...

អត្ថបទកំណាព្យនិពន្ធដោយ លោក ចូវ អូន។

ខ្លាចសត្វពីរយ៉ាង
បទបំពេរ និពន្ធដោយលោក ចូវ អូន

ឱណា! កូនអើយកូនដេកទៅ   ព្រលឹងពាលពៅកូនកុំយំ
ម្តាយច្រៀងបំពេរសូររងំ         កូនអើយកុំយំខ្លាចសត្វខាំ។

ឯសត្វស៊ីមនុស្សមានពីរយ៉ាង    ម្តាយច្រៀងត្រដាងឲ្យកូនចាំ
បើកូនធំឡើងត្រូវចំណាំ         ម្តាយនឹងច្រៀងផ្តាំដូច្នេះថា។

សត្វទីមួយនោះគឺសត្វល្ងង់    ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ
មានច្រើនពេញពាសក្នុងលោកា   ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ។

សត្វល្ងង់ស៊ីមនុស្សឲ្យខ្វាក់ភ្នែក   សត្វនេះចម្លែកស៊ីរហូត
វាស៊ីបញ្ញាមនុស្សរាប់កោដិ    ខ្ជិលមិនរៀនសូត្រល្ងង់ស៊ីបាន។

ឯសត្វទីពីរគឺសត្វក្រ   កូនកុំត្រេកអរណាកល្យាណ
ភ្នែកវាធំៗប៉ុនៗចាន   ចាំស៊ីសន្តានមនុស្សរាយមាយ។

សត្វក្រស៊ីមនុស្សឲ្យថោកទាប   ឲ្យដល់សភាពគេមើលងាយ
ខ្ជិលមិនធ្វើការចាយខ្ជះខ្ជាយ   ដេកចាំទំនាយឲ្យមានឯង។

នែ! កូនសម្លាញ់ថ្លើមប្រមាត់   ល្ងង់ក្រកាចក្តាត់ពូកែស្វែង
ដើរចាប់មនុស្សស៊ីសព្វកន្លែង   មិនមានកោតក្រែងខ្លាចនរណា។

ប៉ុន្តែបើអ្នកមានព្យាយាម   ភ្ញាក់ស្មារតីភ្លាមហើយឧស្សាហ៍
ប្រឹងប្រែងរៀនសូត្រនិងធ្វើការ   ក្រល្ងង់ទ្វេហាមិនស៊ីឡើយ។

Father Sing for Baby

Missing the old song of my father when I was young!

Posted by Oun Monito on Monday, December 17, 2018

 

 

បញ្ចេញយោបល់
Loading...