ឡៅ​ ចិត្រា​ យកឈ្នះ ចាន់​ ប៊ុនហឿន​ ក្នុងការប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​​យប់មិញ​នេះ(វីដេអូរ)

0
23
Loading...

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ ឡៅ​ ចិត្រា​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​យប់មិញ​នេះ​ជា​មួយ​ ចាន់​ ប៊ុនហឿន​ ពិបាក​ខ្លាំង​ណាស់​សម្រាប់​ខ្លួន​ ហើយ​ក៏​មិន​នឹកស្មាន​ថា​ដៃគូ​ល្អ​ដល់​ថ្នាក់​នេះ​ ខណៈការ​ប្រកួត​តានតឹង​ និង​ស្វិតស្វាញ​បំផុត។​ ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​ខ្លួន​មិន​គិត​ថា​ ប៊ុនហឿន​ ល្អ​ខ្លាំង​ដល់​កម្រិត​នេះ​ទេ​ ហើយ​ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​ផ្លែ​ធ្ងន់ៗ​តែ​ម្ដង​ ទាំង​កណ្ដាប់ដៃ​ និង​ជង្គង់។​ ការ​ប្រកួត​នេះ​លំបាក​ខ្លាំង​សម្រាប់​ ចិត្រា​ ហើយ​ជា​ការ​​ប្រកួត​យ៉ាង​ស្វិតស្វាញ​ និង​ចេញ​ផ្លែ​មុត​ស្រូច​ រួមទាំងធ្ងន់​ដូច​គ្នា។ជើង​ខ្លាំង​មក​ពី​ឆត្រយោង​រូប​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​យប់​មិញ​នេះ​ ធ្វើ​ឲ្យ​ ចិត្រា​ ចាប់​ផ្ដើម​អស់​ស៊ុហ្វ​ខ្លាំង​នោះ​ គឺ​នៅ​ទឹក​ទី៤​ ដោយ​សារ​ត្រូវ​ និង​ជង្គង់​ពេញ​ៗ​របស់​ ប៊ុនហឿន។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ថា​ បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ និង​ហូបចុក​ក៏​ដូច​ជា​ថែរក្សា​ខ្លួន​បាន​ល្អហើយ​ ដូច្នេះ​ការ​ប្រកួត​មួយ​នេះប្រហែល​ជា​មិន​អី​នោះ​ទេ​ ប៉ុន្តែ​ដល់​ពេល​ប្រកួត​មែនទែន​ផ្ទុយ​ស្រឡះ​ទៅ​វិញ។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ទម្ងន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ បាន​បញ្ចប់​ទៅ​ហើយ​នា​យប់​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​ធ្នូ​ ២០១៨។​ ចិត្រា​ ឈ្នះ​ពិន្ទុ​ ចាន់​ ប៊ុនហឿន​ ដោយ​មិន​ឯកច្ឆ័ន​ ៣-២​ ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ ពាន​រង្វាន់​មួយ​ និង​ថវិកា​ចំនួន​ ២០​លាន​រៀល៕​

សូមទស្សនា​វីដេអូខាងក្រោម៖

 

បញ្ចេញយោបល់
Loading...