រូប​សំណាក​ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ នៅ​ប្រទេសរូម៉ានី នឹង​សម្ពោធ​ក្នុង​ឆ្នាំ ២០២០

0
11
Loading...

រូបសំណាក​ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ដែល​ស្ថិត​នៅ​ក្នុងបរិវេណនៃទីលានហ្វ្រង់កូហ្វូនី ស្ថិតក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី នឹងត្រូវសម្ពោធនៅឆ្នាំ ២០២០ ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃការបង្កើតអង្កការ ក្រុមប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនី (ហៅកាត់ថា IOF)។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ដំណើរទស្សនកិច្ច​របស់​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​នៅ​ប្រទេស​រូម៉ានី​រយៈ​ពេលពីរ​ថ្ងៃ​ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨។ រូបសំណាក​ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ទំហំទទឹងកន្លះម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ​ស្ថិត​​ក្នុង​ចំណោម​រូប​សំណាក​ចំនួន ៤ ជាកិត្តិយសរំលឹកដល់ស្ថាបនិកអង្គការក្រុមប្រទេស និយាយភាសាបារាំងហ្រ្វង់កូហ្វូនី (ហៅកាត់ថា IOF) ដែល​ស្ថិត​នៅក្នុងបរិវេណនៃទីលានហ្វ្រង់កូហ្វូនី ស្ថិតក្នុងទីក្រុងប៊ុយការ៉េស។ ព្រឹត្តិការណ៍សម្ពោធ​រូប​សំណាក​ជាប្រវត្ដិសាស្ដ្រនេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ ២០២០ ដើម្បីអបអរសារទរខួបលើកទី៥០ឆ្នាំនៃការបង្កើតអង្គការ IOF៕

បញ្ចេញយោបល់
Loading...