Messi រក​បាន Hat-Trick ហើយ Assist ២​ទៀត នាំ Barca ឈ្នះ ៥-០​ យប់មិញ

0
8
Loading...

Lionel Messi បាន​បំប៉ោង​សំណាញ់​ទី​​៣​គ្រាប់​ម្នាក់ និង​បញ្ជូន​ឲ្យ​មិត្តរួម​ក្រុម​ទាត់​ចូល​២​គ្រាប់​ទៀត ជួយ Barcelona យក​ឈ្នះ Levante ៥-០ នៅ La Liga យប់​មិញ។៣​គ្រាប់​របស់ Messi ធ្វើ​បាន​នៅ​នាទី​៤៣, ៤៧​និង​៦០ និង​បញ្ជូន​២​គ្រាប់​ឲ្យ​ Luis Suarez​ និង Gerard Pique។ ការ​ឈ្នះ​នេះ​​នៅ​បន្ត​ឲ្យ Barcelona ឈរ​កំពូល​តារាង​តាម​ពី​ក្រោយ​ដោយ Sevilla និងAtl Madrid ៣​ពិន្ទុ។ ចំណែក​ Real Madrid នៅ​លេខ​៤។ចំពោះ​ការ​ធ្វើ​បាន​ Hat-Trick នេះ​ Messi បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​រក​បាន​៥០​គ្រាប់​​គិត​គ្រប់​កម្មវិធី​នៅ​ឆ្នាំ​២០១៨។ ហើយ​បច្ចុប្បន្ន​គេ​ក៏​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga រដូវ​កាល​នេះ​រក​បាន​១៤​គ្រាប់៕

បញ្ចេញយោបល់
Loading...