របៀបធ្វើ កាពិផាវ

0
35
Loading...

គ្រឿងផ្សំ៖

  • សាច់ជ្រូក ( ចិញ្ច្រាំអោយម៉ត់ )
  •  កាពិ
  •  បង្គាក្រៀម
  •  ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
  •  គ្រឿងបុក ( គល់ស្លឹកគ្រៃ ខ្ទឹមស រមេត )
  •  សណ្ដែកដី ( បុកអោយរៀងម៉ត់បន្តិច )
  •  ស្ករស ម្សៅស៊ុប អំពិលទុំ
  •  ខ្ទឹមក្រហម ( ហាន់ស្ដើង )
  •  ស្លឹកក្រូចសើច
  •  បន្លែផ្ទាប់ជាមួយ ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ……. ។ល។
វិធីធ្វើ៖
  1. យកសាច់ជ្រូក ដែលចិញ្ច្រាំហើយ ទៅលីងអោយឆ្អិន រួចដួសទុកមួយអន្លើរ
  2. ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ម្ទេសក្រៀម និង គ្រឿងបុកចូល និង សណ្ដែកដី រំលីងអោយឈ្ងុយ ទុកអោយឡើងក្រហម
  3. បន្ទាប់មកដាក់ សាច់ជ្រូក កាពិ ស្លឹកក្រូចសើច បង្គាក្រៀម ទឹកត្រី ម្សៅស៊ុប ស្ករស អំពិលទុំ ខ្ទឹមក្រហម រួចកូរអោយសព្វចូលជាតិ ( ដាក់ទឹកបន្តិចបើសិនជាខាប់ពេក ) រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ហើយក៌បន្តរំងាស់វិញអោយស្ងួតទឹក
  4. ពេលឆ្អិនហើយ ដួសដាក់ចានយកមក ទទួលទានជាមួយបន្លែគ្រប់មុខ ដែលលោកអ្នកបានត្រៀម រួចជាការស្រេច ។

រក្សាសិទ្ធិដោយ៖  មុខម្ហូបប្រចាំគ្រួសារ

បញ្ចេញយោបល់
Loading...