Salah ឈ្នះពានកីឡាករឆ្នើមទ្វីបអាហ្វ្រិកជាលើកទីពីរ

0
3
Loading...

ខ្សែប្រយុទ្ធ Liverpool និងក្រុមជម្រើសជាតិអេហ្ស៊ីប Mohamed Salah ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមទ្វីបអាហ្វ្រិកដែលផ្ដល់ឲ្យដោយសារព័ត៌មានអង់គ្លេស BBC ជាលើកទីពីរ។ Salah វ័យ២៦ឆ្នាំកាន់កាប់ពានខាងលើជាលើកទីពីរបន្ទាប់ពីផ្តួលមិត្តរួមក្រុម Sadio Mane និងកីឡាករដទៃទៀតដូចជា Medhi Benatia, Kalidou Koulibaly និង Thomas Partey។ ជយលាភីតារាឆ្នើមក្របខ័ណ្ឌកំពូល Premier League ស៊ុតបញ្ចូលទី៤៤គ្រាប់ក្នុង៥២ប្រកួតឲ្យ Liverpool កាលពីរដូវកាលមុន។កីឡាករជំនាញជើងឆ្វេងបាននិយាយថាខ្លួនពិតជារីករាយដែលឈ្នះពានសារជាថ្មីតែគោលដៅសម្រាប់ឆ្នាំ២០១៩គឺជួយក្លឹបឲ្យឈ្នះពានដើម្បីអ្នកគាំទ្រ។ ខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃដើម្បីជួយក្រុមឈ្នះពាន។ ការឈ្នះពានជាមួយក្លឹបគឺផ្ដល់ភាពរីករាយដល់មនុស្សជាច្រើន។ Salah និយាយដូច្នេះ។ ម្ចាស់អាវលេខ១១ហង្សក្រហមបានក្លាយជាកីឡាករដំបូងដែលឈ្នះពាន BBC African Footballer ២ឆ្នាំជាប់គ្នាចាប់តាំងពីជំនាន់ Jay-Jay Okocha របស់នីហ្សេរីយ៉ាមក៕

បញ្ចេញយោបល់
Loading...