រូបភាពដ៍សែនខ្លោចផ្សាបន្ទាប់ពីប្ដីបាញ់សម្លាប់ប្រពន្ធរួចហើយបាញ់សម្លាប់ខ្លួនអែងតាមក្រោយ😓

0
64
Loading...

រូបភាពដ៍សែនខ្លោចផ្សាបន្ទាប់ពីប្ដីបាញ់សម្លាប់ប្រពន្ធរួចហើយបាញ់សម្លាប់ខ្លួនអែងតាមក្រោយ😓ទោះមានលុយច្រើនយ៉ាងណាវីឡា១០ទៅ២០ទៀតក៍គ្មានក្ដីសុខដែរបើសិនរស់នៅក្នុងកាប្រច័ណ្ឌ😓 បើរស់នៅជាមួយគ្នាដោយគ្មានការយល់ចិត្តដោយគ្មានការអត់ឱនគ្មានចិត្តគ្មានមេត្តាការុណាក្នុងខ្លួនទេជីវិតចុងក្រោយហឹមខ្លោចផ្សាណាស់😓😓😓

កំពង់ធំ: ផ្ទុះកំដៅព្រោះរឿង ប្រច័ណ្ឌប្រពន្ធធ្វើឲ្យប្តីដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ខណៈពេលដែលជនរងគ្រោះជាភរិយា ត្រឡប់មកពីញ៉ាំការ ក៏ផ្ទុះរឿងជជែក ប្រកែកគ្នាមួយសន្ទុះ ក៏ផ្ទុះអាវុធចំនួន ៥គ្រាប់បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបល្ក័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៤ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំនួន២គ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ បន្ទាប់ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ អ្នកទាំងពីជាប្តីប្រពន្ធនឹងគ្នា មានមុខរបរ លក់បាយ និងលាងឡាន ។

លោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលព្រហ្មទណ្ទកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្ត៍រដ្ឋបាលបល្ល័ង្ក រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសល្យវិច្ឆ័យ ក្រោយពីពិនិត្យរួចរាល់បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ធពិតជាមានជំលោះរឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌខាងស្រី ទើបឈាន ដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាករ៉ូឡូ ចំនួន៥ គ្រាប់ ដោយអាវុធនេះជនដៃដល់បានលួចលាក់ទុកកាលពីសម័ យធ្វើជាកងកម្លាំង ។

តាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ធនេះ ធ្លាប់ឈ្មោះគ្នាជាច្រើនលើក ច្រើនសារ ដោយមួយរយះកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់កប្រពន្ធស្ទើរ ស្លាប់ម្តង រួចមកហើយតែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតបមាត់ តបសម្ដី ខ្លាចក្រែងមានរឿងធំទៀត លុះមកដល់ពេលនេះក៏មានហេតុការស្លាប់ដោយសាររឿងប្រច័ណ្ឌទាល់តែបាន ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសព រួចក៏បានប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចេញយោបល់
Loading...