គ្រាន់តែឆែក កាស៊ីណូ១សោះ រកឃើញជនជាតិចិនធ្វើការខុសច្បាប់ ដល់ទៅ១២៧៣នាក់ ចុះទំរាំឆែកកាស៊ីណូទាំង១២ ទូទាំងក្រុងបាវិត តើរកឃើញប៉ុន្មាននាក់ទៅ….?

0
14
Loading...

ស្វាយរៀង : មន្ត្រីអធិការកិច្ចហត្ថពលកម្មបរទេស បានរកឃើញជនជាតិចិនចំនួន១២៧៣នាក់ ដែលកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅក្នុងកាស៊ីណូ១ ក្នុងចំណោមកាស៊ីណូទាំង១២ នៃរដ្ឋបាលក្រុងបាវិត។

ករណីសមត្ថកិច្ចចុះធ្វើអធិការកិច្ចរកជនបរទេសនេះធ្វើឡើងចាប់ពីថ្ងៃប្រហស្ប៍ទី៦ធ្នូថ្ងៃសុក្រទី៧ធ្នូ២០១៨មកដល់ថ្ងៃទី១១ធ្នូ២០១៨ហើយនិងបញ្ចប់នៅថ្ងៃទី៣១ធ្នូ២០១៨ខាងមុខនេះ។

បើតាមលោកអ៊ូសុខឿនអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនិងជាអនុប្រធានអចិន្ត្រៃនៃគណកម្មាធិការកណ្តាលនៃក្រសួងការងារប្រចាំខេត្តស្វាយរៀងបានឲ្យដឹងថាក្នុងដើមឆ្នាំ២០១៨ជនបរទេសបានមកចុះបញ្ជីធ្វើសៀវភៅការងារក្នុងរដ្ឋបាលខេត្តស្វាយរៀងមានចំនួន១១,០១៥នាក់មាន២៦សញ្ជាតិក្នុងនោះភាគច្រើនជាជនជាតិចិន។ហើយនៅថ្ងៃទី០៦ទី៧ធ្នូ២០១៨សមត្ថកិច្ចក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន្ត៍ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានការងារ,ស្នងការដ្ឋាននគបាលខេត្តមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសម្របសម្រួលដោយលោកគង់ខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានចុះធ្វើអធិការកិច្ចត្រួតពិនិត្យជនបរទេសដែលស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រសហគ្រាស។ល។ក្នុងនោះនៅកាស៊ីណូមួយរកឃើញជនជាតិចិនចំនួន១,២៧៣នាក់កាន់លិខិតឆ្លងដែនប្រភេទEមកស្នាក់នៅប្រកបមុខរបរកាងារគ្មានចុះបញ្ជីឬធ្វើសៀវភៅការងារក្នុងចំណោមជនជាតិចិនចំនួន២,៥៥៤នាក់។

លោកអ៊ូសាខឿនបន្តទៀតថា
ក្រុងបាវិតមានកាស៊ីណូកំពុងដំណើរការចំនួន១២កាស៊ីណូហើយចំពោះជនបរទេសដែលជាជនជាតិចិនធ្វើការរងារច្រើននៅក្នុងកាស៊ីណូចំនួនបីគឺ៖កាស៊ីណូម៉ុកបាយ កាស៊ីណូក្រោណនិងកាស៊ីណូឡឺម៉ាកាវ។បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍មានជនបរទេសស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារឆ្នាំ២០១៨នៅក្រុងបាវិតមានចំនួនជិត២ម៉ឺននាក់ហើយមកធ្វើសៀវភៅការងារតែចំនួន១១,០១៥នាក់ដូច្នេះជនបរទេសជាង៨ពាន់នាក់កំពុងប្រកបមុខរបររកស៊ីនិងធ្វើការងារអត់ចុះបញ្ជីធ្វើសៀវភៅការងារនៅក្រុងបាវិត។ទោសបីជាយ៉ាងណាក៏ដោយក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសនិងកំពុងចុះធ្វើអធិការកិច្ចត្រួតពិនិត្យជនបរទេសតាមកាស៊ីណូទាំង១២ក្នុងក្រុងបាវិតរហូតបញ្ចប់នៅថ្ងៃទី៣១ធ្នូ២០១៨។

ទាក់ទិនករណីខាងលើនេះមន្ត្រីមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨នេះនៅខេត្តស្វាយរៀងមានសណ្ឋាគារ១៨កន្លែងស្មើ១,៤៩០បន្ទប់បុគ្គលិកបម្រើការងារចំនួន៩៥១នាក់ស្រី៤២២នាក់។ផ្ទះសំណាក់៨កន្លែងស្មើ២២៩បន្ទប់បុគ្គលិក២៤នាក់ស្រី១៨នាក់។នៅក្រៅកាស៊ីណូមានផទះជួល៩១កន្លែងស្មើ១,១៥៩បន្ទប់បុគ្គលិក១៨១នាក់។

មានភោជនីយដ្ឋាន១៩កន្លែង ហាងម៉ាស្សា០៥កន្លែង ក្លិបឌិស្កូតែក១កន្លែង ហាងខារ៉ាអូខេ១១កន្លែងដែលមកធ្វើអាជ្ញាបណ្ណ័ទេសចរណ៍។ហើយក៏មានអាហារដ្ឋាន បៀហ្គាឌិនម៉ាស្សាក្លិបកំសាន្ត បន្ទប់ជួលជាច្រើនទៀតដែលគេសង់នៅក្នុងបរវេនកាស៊ីណូគឺពិបាកទំនាក់ទំនងមានបញ្ហាជាមួយអជីវករដោយពួកគាត់មិនមកសុំអាជ្ញាបណ្ណ័ធ្វើអជីវកម្មបន្ថែម(ឡាយស៊ិន)ដោយពួកគាត់សំអាងលើមានស.ជ.ណ ដូច្នេះម្ចាស់កាស៊ីណូគេបង់ទៅក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មន្រ្តីដដែលបន្តទៀតថា ទោសបីកាស៊ីណូនោះមានស.ជ.ណ ពីក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដោយពេលបើកធ្វើអជីវកម្មនៅក្នុងកាស៊ីណូ មានសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជ្ជនីយដ្ឋាន រមណីយដ្ឋាន ក្លិបកំសាន ម៉ាស្សា ឌីស្កូតែក បៀរហ្គាឌិន អាហារដ្ឋាននិងសេវាកម្មទេសចរណ៍ផ្សេងៗទៀត ត្រូវតែមកសុំឡាយស៊ិនពីមន្ទីរទេសចរណ៍ខេត្តស្វាយរៀងឬសុំឡាយស៊ិនទៅក្រសួងទេសចរណ៍តាមរយៈមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។

ពាក់ពន្ធ័ករណីនេះដែររដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងប្រកបអាជីវកម្ម រួមមាន៖សណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ ក្លិបកំសាន្ត ឌីស្កូតែក បៀរហ្គាឌិន និងសេវាកម្មទេសចរណ៍ទាំងអស់ដែលមានអាជ្ញាបណ្ណ័ផុតសុពលភាពត្រូវរុសរាន់ដាក់ពាក្យសុំផ្តល់អាជ្ញាបណ្ណជាថ្មី រីឯអ្នកប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណទាល់តែសោះនោះត្រូវមកដាក់ពាក្យសុំអាជ្ញាបណ្ណឲ្យបានត្រឹមត្រូវតាមច្បាប់នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀងឬនៅការិយាល័យច្រកចេញចូលតែមួយក្រុងបាវិតនិងក្រុងស្វាយរៀងគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ជាកំណត់។

ដោយឡែកចំពោះម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណផុតសុពលភាពនិងពុំដែលមានអាជ្ញាបណ្ណដូចគ្នានេះដែរប៉ុន្តែលើសពីសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះម្ចាស់អាជីវកម្មទាំងនោះត្រូវដាក់ពាក្យសុំទៅក្រសួងទេសចរណ៍តាមរយៈមន្ទីរទេសចរណ៍ខេត្តស្វាយរៀងតាមកាលបរិច្ឆេទខាងលើនេះជាកំណត់៕

បញ្ចេញយោបល់
Loading...