ស៊ែរបន្ទាន់..!! ករណីឆបោកយកអាខោន Facebook នឹងគណនីធនាគារ របស់អ្នកលក់ឥវ៉ាន់អនឡាញ!

0
5
Loading...

ប៉ុន្មានម៉ោងមុននេះ ផេក MMOKH ដែលជាផេកសេវាកម្ម ផ្តល់ទំនុកចិត្ត ជួយលក់ និង ទិញរាល់ផេក ឬគណនីរកលុយតាមអនឡាញ ដូចជាឆាណែលយូធូបជាដើម បានធ្វើការបង្ហោះវីដេអូជូនដំនឹងដល់បណ្តាអ្នកលក់ឥវ៉ានអនឡាញទាំងអស់អោយមានការប្រុងប្រយ័ត្នចំពោះករណីចាស់ តែសកម្មភាពថ្មីមួយ ដែលនោះគឺជាការឆបោកតាមអនឡាញ ដោយការស៊ែរផេករបស់បងប្អូនអ្នកលក់ឥវ៉ានអនឡាញ ហើយភ្ជាប់ជាមួយនឹងអក្សណែនាំផ្សេងៗដើម្បីអូសទាញម្ចាស់ផេកអោយចូលអន្ទាក់ ហើយណែនាំម្ចាស់ផេកអោយចុចលើតំណរលីងរបស់ខ្លួនដើម្បីឆក់យកគណនីហ្វេសប៊ុករបស់ម្ចាស់ផេក រួចបន្តចូលទៅគ្រប់គ្រងផេករបស់ជនរងគ្រោះផ្ទាល់ ហើយនិងបន្តសកម្មភាពអាក្រក់ផ្សេងៗទៀត។ អាស្រ័យហេតុនេះ សូមបង្អូនទាំងអស់ មេត្តាជួយស៊ែរបន្ត នូវដំណឹងនេះ អោយបានដឹងឮដល់បងប្អូនអ្នកលក់ឥវ៉ានអនឡាញទាងអស់ផង អោយពួកគាត់បានដឹង និងមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

អាខោនរបស់ជនឆបោក បន្លំជាក្រុមហ៊ុន Facebook
ផេកដែលត្រូវបាន អាខោនជននេះស៊ែរ ក្នុងគោលបំណងចង់បោកប្រាស់
ផេកដែលត្រូវបាន អាខោនជននេះស៊ែរ ក្នុងគោលបំណងចង់បោកប្រាស់
ផេកដែលត្រូវបាន អាខោនជននេះស៊ែរ ក្នុងគោលបំណងចង់បោកប្រាស់

ជាក់ស្តែង នៅប៉ុន្មានម៉ោងមុននេះ យើងឃើញថា គណនីបោកបញ្ជោយមួយនេះ បានធ្វើការស៊ែរផេករបស់អ្នកលក់ឥវ៉ានអនឡាញ និងផេកផ្លូវការរបស់បណ្តាក្រុមហ៊ុន និងហាងនានា ជាច្រើនទៀត ក្នុងគោលបំណងបញ្ជោតម្ចាស់ផេកអោយចូលអន្ទាក់របស់ខ្លួន។

សូមជួយស៊ែរ..!! សូមប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសម្ចាស់ផេកលក់ឥវ៉ានអនឡាញទាំងអស់ ថ្មីៗនេះមានគណនីក្លែងក្លាយដែលបន្លំជាទំព័រផ្លូវការរបស់ក្រុមហ៊ុន FB បានធ្វើការស៊ែររាល់ផេកលក់ឥវ៉ាន់អនឡាញទាំងអស់ ហើយមានភ្ជាប់ជាមួយនឹងតំណរ Link វេបសាយមួយដើម្បីអូសទាញអ្នកទាំងអស់គ្នាអោយចូលទៅ Login Account FB របស់អ្នកទាំងអស់គ្នាចូល ដើម្បីដឹងពីលេខកូដសម្ងាត់អាខោនហ្វេសប៊ុករបស់អ្នកទាំងអស់គ្នា និងអាចចូលទៅលួចយកផេក ឬប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាមួយ ហើយបន្ទាប់មកទៀតគឺវានឹងទាមទារអោយយើងបំពេញនូវលេខគណនីធនាគារគ្រប់យ៉ាងរបស់យើង ដើម្បីលួចយក។ សូមជួយស៊ែរជូនដំណឹងបន្តទាំងអស់គ្នា…

បញ្ចេញយោបល់
Loading...