ប្រពន្ធដើមមកលេងប្រពន្ធចុងអីក៏សាហាវយ៉ាងនេះ!

0
45
Loading...

រឿងរ៉ាវស្នេហាត្រីកោណនៅក្នុងសង្គមភាគច្រើនគេតែងតែបន្ទោសទៅកាន់អ្នកទី៣ថាជាអ្នកខុស ​ជាអ្នកបំបែកបំបាក់ប្តីប្រពន្ធគេ ធ្វើឲ្យគ្រួសារគេគ្មានក្តីសុខ ប៉ុន្តែនេះគ្រាន់ជារឿងយល់ខុសម្ខាងៗប៉ុណ្ណោះ។ ការស្រឡាញ់ផ្តើមចេញពីមនុស្ស២នាក់ទើបបង្កើតបានជាស្នេហា ហេតុនេះអ្នកទាំងពីរត្រូវរួមចំណែកខុសក្នុងរឿងស្នេហាត្រីកោណមួយនេះ។ ស្រ្តីជាជនជាតិវៀតណាមម្នាក់ត្រូវប្រពន្ធដើមវាយយ៉ាងចាស់ដៃបន្ទាប់ពីតាមទាន់ប្តីនិងស្រីស្នេហ៍នៅក្នុងបន្ទប់ជួលមួយកន្លែង។

នៅក្នុងវីដេអូនៅគេង្គេតឃើញថាស្រ្តីជាប្រពន្ធបានចាប់ទះកំភ្លៀងនិងបោចសក់នារីជាស្រីស្នេហ៍រងរបួសយ៉ាងដំណំុ។ ទស្សនាវីដេអូ៖ អានព័ត៌មានថ្មីៗ រន្ធត់ណាស់! ពួកអ្នកភូមិចាប់បានក្រពើដ៏ធំ១ក្បាល ដែលសង្ស័យថាស៊ីមនុស្ស ពេលវះពោះវាមើលស្រាប់តែឃើញ..(មានវីដេអូ) នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​មួយ ដែល​បាន​កើតឡើង​នៅក្នុង​ភូមិ Maracanan នៃ​កោះ Borneo។

បុរស​ម្នាក់​ឈ្មោះ Andi ASO Arang អាយុ ៣៦ ឆ្នាំ បាន​បាត់​ខ្លួន​បន្ទាប់ពី​គាត់​បាន​ចេញពីផ្ទះ ទៅរក​គ្រំ​ខ្យង​នៅឯ​ទន្លេ។ ហើយ​ប្រពន្ធ​របស់គាត់ រួមជាមួយ​អ្នកភូមិ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ស្វែងរក​គាត់។​ ដំបូង ពួកគេ​បាន​រកឃើញ​ត្រឹមតែ​ម៉ូតូ និង​ស្បែកជើង​របស់គាត់​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ នៅលើ​ច្រាំងទន្លេ សាកសព​របស់គាត់ ត្រូវបាន​រកឃើញ​ដោយ​គ្មាន​ជើង​ទាំងពីរ និង​ដៃ​ឆ្វេង។​ យ៉ាងណាមិញ នៅ​ជិត​កន្លែង​សន្ម​ត់បា​ត់​ខ្លួន​បុរស​នេះ គេ​បាន​កត់សម្គាល់ឃើញ​សត្វ​ក្រពើ​ប្រវែង ៦ ម៉ែត្រ ដ៏​ធំ​១​ក្បាល។

ប៉ូលីស​ក្នុង​តំបន់​បាញ់​ជាច្រើន​គ្រាប់ ដើម្បី​សម្លាប់​វា និង​បន្ទាប់ សាកសព​របស់​វា​ត្រូវបាន​អូស​ឡើង​ច្រាំង។ ពុទ្ធោ​! ពិតជា​ស្លុតរន្ធត់​ណាស់ នៅពេល​វះ​ពោះ​របស់​វា ពួកគេ​ស្រាប់តែ​ឃើញ​ដៃ និង​ជើង​របស់​មនុស្ស​បែបនេះ។​ ​ទោះយ៉ាងណា ក្រោយពេល​រកឃើញ​ភស្តុតាង​ជាក់ស្តែង ក្រពើ​ដ៏​ធំ​ត្រូវបាន​សម្លាប់​នេះ ត្រូវបាន​អាជ្ញាធរ​ហៅ​អេស្កាវ៉ាទ័រ មក​ជីក​កប់​នៅក្បែរ​កន្លែងកើតហេតុ​ផងដែរ៕​

បញ្ចេញយោបល់
Loading...