នោះ! ទូរស័ព្ទ A8s របស់ Samsung ដំបូងគេបង្អស់លើលោកប្រើអេក្រង់ Infinity-O ឡើងកប់ស៊េរី

0
15
Loading...

Samsung បានចេញលក់ស៊េរីទូរសព្ទ Galaxy A ដំបូងកាលដើមឆ្នាំ ២០១៥ ដែលរួមមាន A3, A5, A7 និង A8 ។ ក្រុមហ៊ុននេះបានបន្តបញ្ចេញនូវស៊េរីទូរស័ព្ទ Galaxy A នេះទៅនឹងឧបករណ៍អេឡិចត្រូនិកមួយចំនួនក្នុងមួយឆ្នាំៗ ហើយឆ្នាំនេះឃើញថាមានស៊េរី Galaxy A និង Galaxy A+។បច្ចុប្បន្ននេះ ក៏មានបន្ថែមនូវស៊េរីថ្មីមួយទៀតគឺស៊េរី Samsung Galaxy A8s ។ បើនិយាយពីស៊េរីទូរស័ព្ទ Galaxy A8s ថ្មីនេះគឺជាដំបូងនៅក្នុងស៊េរីនេះ ដែលប្រើប្រាស់អេក្រង់ថ្មី Infinity -O មុនគេ។ Galaxy A8s របស់ក្រុមហ៊ុន Samsung គឺជាឧបករណ៍ដំបូងគេបង្អស់នៅក្នុងស៊េរីទូរស័ព្ទ Galaxy A ដែលបន្ថែមឈ្មោះថា “s” នៃចុងឈ្មោះរបស់វា។

Galaxy A8s មានកម្រាស់​ស្តើង​ល្មមស្រួលកាន់​ប្រើប្រាស់ត្រឹមដោយ​ទំហំត្រឹមតែ ៧,៤ម.ម ទម្ងន់ត្រឹម​ ១៧៣ ​ក្រាម​ ហើយ​​ចំពោះផ្នែកខាងមុខ មានអេក្រង់ទំហំ ៦,៤អ៊ីញ ប្រើប្រាស់ជាប្រភេទ LCD កម្រិត​បង្ហាញដល់ទៅ FHD+ 1080 x 2340។ ទោះបីជាយ៉ាងណាក៏កំរិតបង្ហាញរូបភាពរបស់វា បង្ហាញសាច់ដិតបានល្អ គួរអោយសរសើរ ។Galaxy A8s ថ្មីនេះ Qualcomm Snapdragon 710 ដូចជារាងស្ទើរជំនាន់បន្តិច តែប៉ះប៉ូវមកនូវនៅទំហំរ៉េម 6GB និង 8GB អមជាមួយអង្គផ្ទុកទិន្នន័យធំចំនួន 128G។

ផ្នែកខាងក្រោយរបស់ទូរសព្ទគឺមានកាមេរ៉ាបីគ្រាប់ ៖កាមេរ៉ាគោលទីមួយមាន ទំហំ 24 MP, CMOS F1.7 ចំណែកទីពីរ មានទំហំ 8 MP, CMOS ហើយនិងទី3បីមានទំហំត្រឹម 5 MP, CMOS។ ប៉ុន្តែអ្វីដែលយើងឃើញនិងគួរអោយចាប់អារម្មណ៍នោះ គឺការកែប្រែរូបរាងនៃផ្នែកខាងមុខដែលយើងពិតជាអាចមើលឃើញរន្ធកាមេរ៉ា Infinity-O នៅជ្រុងកំពូលឆ្វេង មានទំហំ24 MP, CMOS F2.2 វាជាគំនិតថ្មីដំបូងគេសម្រាប់ការប្រើប្រាស់អេក្រង់ប្រភេទនេះបំពាក់លើទូរស័ព្ទ ដើម្បីកាត់បន្ថយគែម​អោយនៅខ្លី ហើយចំពោះថាមពលថ្មវិញ មានទំហំធំល្មមត្រឹម 3,300mAh អាចកំដរ​យើងប្រើប្រាស់បានប្រហែលមួយថ្ងៃដែរ បើការប្រើប្រាស់ទូទៅល្មមបែបអ្នកធ្វើការ។តែយ៉ាងមិញ វាមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ផ្សេងទៀតគឺកង្វះនៃលក្ខណៈពិសេសមួយ ដោយ​មិនមាន​កាស​នោះ​ទេ ហើយនេះគឺជារឿងតែងតែជាការខកចិត្តសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែជាពិសេសនោះ គឺវាមានតំលៃសមរម្យ ហើយអាចនឹងមានលក់ឆាប់ៗនៅទីផ្សារប្រទេសកម្ពុជាយើង៕

ប្រភព៖ XDA

 

បញ្ចេញយោបល់
Loading...